Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ផល​នេសាទ​ក្នុង​បឹង​ទន្លេសាប បន្ត​ថយចុះ​យ៉ាងខ្លាំងក្នុង​រយៈ​ជាង ២​ទសវត្ស​ចុងក្រោយ​នេះ​

ដោយ Pothe Thun
22/07/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​រយៈពេល​ប្រមាណ​ជាង​២​ទសវត្ស​ចុងក្រោយ​នេះ ធនធាន​ជលផល​មានការ​ថយចុះ​យ៉ាងខ្លាំង ដោយសារតែ​ការ ធ្វើ​នេសាទ​ហួសប្រមាណ​។ ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ភាគច្រើន​ពឹងផ្អែក​ទាំងស្រុង​លើ​ការធ្វើ​នេសាទ​។​

​នេះ​បើតាម​របាយការណ៍​រប​ស់ អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT) បានបង្ហាញ ថ្ងៃទី​២២ ខែកក្កដា​នេះ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ របស់​បណ្តាញ​កម្ពុជា ស្តីពី ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ នៅក្នុង​ការគ្រប់គ្រង​រួមគ្នា​នូវ​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព ក្នុង​ខេត្តសៀមរាប​។​

​ក្រោម​អធិបតីភាព ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង អ្នកចូលរួម​ចំនួន​១០៩ នាក់ លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​នៃ​អង្គការ FACT​បានលើកឡើង​ក្នុង​អង្គប្រជុំ​ថា កិច្ចប្រជុំ​ផ្តោត​សំខាន់​ទៅលើ កិច្ចសហការ​រវាង​សម្ព័ន្ធ​អង្គការ ស្តីពី​ជលផល​ជាមួយ​រដ្ឋបាល​ជលផល​ត្រូវបាន​ពង្រឹង ការទទួលបាន​លទ្ធផល​ការងារ​រួមគ្នា ដោយមាន​កិច្ចសហការ​ល្អ និង​ភាពជោគជ័យ​នៃ​ការគ្រប់គ្រង​ធនធាន​ជលផល និង ការលើកឡើង​នូវ​បញ្ហា​បទល្មើស​នេសាទ ដែល​កំពុង​កើតមាន ដើម្បី​ធ្វើការ​ពិភាក្សា និង​រក​ដំណោះស្រាយ​រួមគ្នា​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​លោក ឱម សាវ៉ាត បាន​បញ្ជាក់ថា បច្ចុប្បន្ន ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ បាន​គំរាម​គំហែង ដល់​ធនធាន​ជលផល​ក្នុងប្រទេស​កម្ពុជា ជាពិសេស​រដូវប្រាំង បានធ្វើ​ឲ្យ​ទឹក​បឹង​ទន្លេសាប​រីង​រាក់​ខុស​ប្រក្រតី ដែល​ទឹក​បឹង​ទន្លេសាប​ក្ដៅ និង​ធ្វើឱ្យ​បាត់​ពូជ​ត្រី​សំខាន់ៗ​ជា​បន្តបន្ទាប់​។ បន្ថែម​ពី​នោះ គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ក៏បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​កាន់តែ​ឆាប់​គោក​រាក់​ផងដែរ ដោយ​ការបាក់​ដី​ហូរ​ច្រោះ​ខ្លាំង ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​មច្ឆជាតិ និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​ទៀត ជាពិសេស​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​បឹង​ទន្លេសាប​។ រីឯ ការអនុញ្ញាត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទៅ​ក្រុមហ៊ុន​អាជីវកម្ម​ធ្វើជា​ម្ចាស់ និង​គ្រប់គ្រង​តំបន់​មួយចំនួន​នៃ​បឹង​ទន្លេសាប បាន​បង្ក​ធនធាន​ជលផល​ទាំងនោះ កាន់តែ​គ្មាន និរន្តរភាព ដោយសារ​អាជីវកម្ម​ទាំងនោះ​ផ្តោត​ខ្លាំង លើ​ការកេងប្រវ័ញ្ច​ធនធាន​ជលផល ជាជាង​ការការពារ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អេង ជា​សាន បាន​លើកឡើងថា ការងារ​អភិរក្ស​ធនធាន​ជលផល​សំខាន់​គឺ​យុ​ទ្ឋ​សាស្ត្រ​ផែនការ ការងារ កម្មវិធី​អភិវឌ្ឍ គោលការណ៍​អនុវត្ត​ការងារ​ជាដើម នោះ​ការងារ​នឹង​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាព​និង​លើក​កំពស់​បាន​កាន់តែ​ល្អប្រសើរ​ជាង​មុន​។

​នាពេល​កន្លងមក ការបង្ក្រាប​ករណី​បទល្មើស​នេសាទ​ខុសច្បាប់ បានបង្ហាញ​ពី​ការចូលរួម​របស់ អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ប៉ុន្តែ​វា​នៅ​មិនទាន់​អាច​លុបបំបាត់បាន​ទាំងស្រុង​ទេ វា​ទាមទារ​ឲ្យ​មាន​កិច្ច​សហការគ្នា​ទៅវិញទៅមក​ជាប្រចាំ​។ ជាមួយ​នោះ ការងារ​អភិរក្ស​ធនធាន​ជលផល​សំខាន់ ត្រូវមាន​យុ​ទ្ឋ​សាស្ត្រ​ផែនការ ការងារ កម្មវិធី​អភិវឌ្ឍ គោលការណ៍​អនុវត្ត​ការងារ​ជាដើម នោះ​ការងារ​នឹង​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាព និង​មានការ​លើកកម្ពស់​បាន​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

​ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា​៖ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​នឹង​កំពុង​ធ្វើ​វិ​សោធ​កម្ម ច្បាប់​ស្តីពី​ជលផល ដែល​មកដល់ពេលនេះ កំពុង​ពិភាក្សា​កែសម្រួល​និង​បន្ថែម​លើ​មាត្រា ពាក់​ព័​ន្ឋ​ទៅនឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ទាំង​តំបន់​ទឹកសាប​និង​ទឹកប្រៃ ការគ្រប់គ្រង​សហគមន៍ ការគ្រប់គ្រង​វិស័យ​ជល​ផង និង​ផ្នែក​ពាក់​ព័​ន្ឋ​មួយចំនួនទៀត ដែល​គ្រោង​នឹង​លើក​យកទៅ​ពិភាក្សា​ផ្ទៃក្នុង រួច​នឹងដាក់​ឆ្លងទៅ​រាជរដ្ឋាភិបាល​កម្ពុ​ចា ដើម្បី​ពិនិត្យ​សម្រេច និង​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​និង​ធនធានធម្មជាតិ​ឱ្យ​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាពខ្លាំង​ឡើង​ថែមទៀត ។​

 

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: FACTកិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ របស់​បណ្តាញ​កម្ពុជា ស្តីពី ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ នៅក្នុង​ការគ្រប់គ្រង​រួមគ្នា​នូវ​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាពផល​នេសាទ​ក្នុង​បឹង​ទន្លេសាបអង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អ្នកឧកញ៉ា សៀង​ណាំ សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​១០​មករា​១៩៧៩

ឯកឧត្តម អ្នកឧកញ៉ា សៀង​ណាំ សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​១០​មករា​១៩៧៩

អាជ្ញាធរ​ខេត្តសៀមរាបនាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារយកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត ក្នុង​ក្រុង​សៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាបនាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារយកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត ក្នុង​ក្រុង​សៀមរាប​

ប៉ូលីស​៦​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​ប៉ា​គី​ស្ថាន​ភាគ​ពាយ័ព្យ

ប៉ូលីស​៦​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​ប៉ា​គី​ស្ថាន​ភាគ​ពាយ័ព្យ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.