Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរ​ខេត្តសៀមរាបនាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារយកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
22/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​បាន​នាំយក ទៀន​ចំណាំ​ព្រះវស្សា បរិក្ខារ ទេយ្យទាន និង​បច្ច័យ យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​១​ត្រីមាស នៅក្នុង​វត្ត​រាជ​បូព៌ និង​វត្ត​ព្រះព្រហ្ម​រ័ត្ន ក្រុង​សៀមរាប​។​

​ក្នុង​ពិធី​នោះ ឯកឧត្តម អ៊ឹង ហឿន បាន​មានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ដែល​យើងទាំងអស់គ្នា​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​តាម ព្រោះថា​ព្រះពុទ្ធសាសនា​បានផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ចេះ​ស្រឡាញ់​រាប់អាន ជួយ​យកអាសា​គ្នា សាមគ្គីភាព​គ្នា រស់នៅក្នុង​សង្គម​មួយ ដោយ​សុខដុមរមនា​។​

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​បន្តថា ជា​រៀងរាល់ឆ្នាំ មិន​ថា​ពុទ្ធបរិស័ទ ឬ​សប្បុរស​ជននេះ សូម្បីតែ​អាជ្ញាធរខេត្ត តែងតែបាន​នាំយក​ទៀន​ព្រះវស្សា​មក​ប្រគេន ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅតាម​វត្ត​អារាម​នានា​ទូទាំង​ខេត្ត ដែលជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​គាំទ្រ ផ្នែក​វិស័យ​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា តាម​ទំនៀម ទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ពិធីបុណ្យ​ចូល​ព្រះវស្សា​នេះ មាន​រយៈពេល​៣​ខែ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​១​រោច ខែអាសាឍ ហើយ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី​១៥​រោច ខែកត្តិក តាម​ព្រះ​វិន័យ​ព្រះពុទ្ធសាសនា បាន​កំណត់ថា ព្រះសង្ឃ​មិនអាច​និមន្ត ចេញទៅ​បិណ្ឌបាត នៅ​ខាងក្រៅ​ឆ្ងាយៗ​បានឡើយ ដោយ​គង់​នៅចាំ​ព្រះវស្សា ក្នុង​ទីវ​ត្ត​អារាម រហូត​រយៈពេល​៣​ខែ​ពេញ​តែម្ដង ដូច្នេះហើយ ទើប​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​តែងតែ​នាំគ្នា​យក​ទៀនវស្សា និង​ទេយ្យវត្ថុ ទៅ​ប្រគេន​ព្រះសង្ឃ​មុន​ថ្ងៃ​ចូល​ព្រះវស្សា​។ ហើយ​ការ​ប្រគេន​ទៀន​ព្រះវស្សា​នេះ បាន​ប្រព្រឹត្ត​ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដោយបាន​ធ្វើ​កិច្ច​នមស្សការ ថ្វាយបង្គំ​ព្រះ​រតនត្រ័យ សមាទានសីល រួច​វេរ​ប្រគេន​ទៀនវស្សា និង​គ្រឿង​បរិក្ខារ ដល់​ព្រះសង្ឃ សម្រាប់​ប្រើប្រាស់​នៅ​រដូវ​ចាំ​ព្រះវស្សា​នេះ​តាម​តម្រូវការ​៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ និង​លោក ស៊ាន សុផាត​

Tags: ទៀនវស្សាវត្ត​ព្រះព្រហ្ម​រ័ត្ន​វត្ត​រាជ​បូព៌​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប៉ូលីស​៦​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​ប៉ា​គី​ស្ថាន​ភាគ​ពាយ័ព្យ

ប៉ូលីស​៦​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​ប៉ា​គី​ស្ថាន​ភាគ​ពាយ័ព្យ

សហរដ្ឋអាមេរិក​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ចិន​ក្នុងការ រាំងស្ទះ​សកម្មភាព​រុករក​ប្រេង និង​ឧស្ម័ន​នៅ​សមុទ្រ​ខាងកើត​

សហរដ្ឋអាមេរិក​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ចិន​ក្នុងការ រាំងស្ទះ​សកម្មភាព​រុករក​ប្រេង និង​ឧស្ម័ន​នៅ​សមុទ្រ​ខាងកើត​

ប្រទេស​អាល្លឺម៉ង់​ផ្តល់​ថវិកា​ជាង ២លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី​

ប្រទេស​អាល្លឺម៉ង់​ផ្តល់​ថវិកា​ជាង ២លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.