Friday, January 22, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ប្រទេស​អាល្លឺម៉ង់​ផ្តល់​ថវិកា​ជាង ២លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី​

ដោយ Pothe Thun
22/07/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
ប្រទេស​អាល្លឺម៉ង់​ផ្តល់​ថវិកា​ជាង ២លាន​ដុល្លារ​អាមេរិកដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី​
10
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​លី​ប៊ី​លោក អូ​លី​វើ អូ​ហ្សា (Oliver Owcza) បាន និយាយថា ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់ជំនួយ​ចំនួន ២​លាន​អឺរ៉ូ ស្មើនឹង ២.២៤ លាន​ដុល្លារ​អាមេរិក ដល់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ហៅ​កាត់​ថា UNHCR ដើម្បី​ជួយ​ជនភៀសខ្លួន និង​អ្នក​ដែល​ផ្លាស់​ទីលំនៅ​នៅក្នុង​ប្រទេស​លី​ប៊ី​។​

​លោក​ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​និយាយថា បន្ទាប់ពី​ការសង្គ្រោះ​បន្ទាន់​នាពេល​ថ្មីៗ​នេះ ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់​បានផ្តល់​ប្រាក់​បន្ថែម​នេះ​ដល់ UNHCR ប្រចាំ​នៅ ប្រទេស​លី​ប៊ី ដើម្បី​ពង្រឹង​ការការពារ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ និង​ការគាំទ្រ​ដល់​ជនភៀសខ្លួន ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ​ដែល​កំពុង​បន្ត​។​

UNHCR បាន​សរសេរ​នៅក្នុង​បណ្តាញ Twitter របស់ខ្លួន​ថា សូម​អរគុណ​ដល់​ការគាំទ្រ ដ៏​មាន​សារសំខាន់​របស់​ប្រទេស​អាល្លឺម៉ង់ ដោយ UNHCR អាច​បន្ត​ផ្តល់ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ជនភៀសខ្លួន និង​អ្នកស្វែងរក​សិទ្ធ​ជ្រកកោន ដល់​ប្រជាជន​លី​ប៊ី​បន្ថែមទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021
មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

20/01/2021

​ថ្មីៗ​នេះ គណៈកម្មការ​នេះ បានទាមទារ​ឱ្យ​បិទ​មជ្ឈមណ្ឌល​ទទួល​មនុ​ស្ស សម្រាប់​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅក្នុង​ប្រទេស​លី​ប៊ី ដោយសារតែ​ស្ថានភាព​អសន្តិសុខ​នៅក្នុង​ប្រទេស​។​

​រដ្ឋធានី​ទ្រី​ប៉ូ​លី បាន​ធ្វើជា​សាក្សី​ចំពោះ​ជម្លោះ​ប្រដាប់អាវុធ រវាង​កងទ័ព​ដែលមាន មូលដ្ឋាន​នៅ​ភាគ​ខាងកើត និង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ លើ​ការត្រួតត្រា​ទីក្រុង​។​

​ជម្រក​ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស​លី​ប៊ី ត្រូវបាន​ប្រមូលផ្តុំ​ដោយ​ជន​ចំណាកស្រុក រាប់ពាន់នាក់ ដែល​ត្រូវបាន​ជួយសង្គ្រោះ​នៅ​សមុទ្រ ឬ​ចាប់ខ្លួន​ដោយ​សេវាកម្ម​សន្តិ​សុខលី​ប៊ី​។​

​ដោយសារ​ស្ថានភាព​អសន្តិសុខ និង​ភាពវឹកវរ បន្ទាប់ពី​ការបះបោរ​ឆ្នាំ​២០១១​មក ដែល​បាន​ផ្តួលរំលំ​របប​មេដឹកនាំ​លី​ប៊ី​លោក មូ​ម៉ា ម៉ា​កា​ដា​ហ្វី ប្រទេស​លី​ប៊ី​បាន​ក្លាយជា​គោលដៅ នៃ​ការចាកចេញ​របស់​ជន​អន្តោប្រវេសន៍​ខុសច្បាប់​រាប់ពាន់នាក់ ដែល​ចង់​ឆ្លងកាត់​សមុទ្រ មេ​ឌី​ទែ​រ៉ា​នេ​ឆ្ពោះទៅកាន់​ច្រាំង​នៅ​អឺរ៉ុប​៕

(​ប្រភព ស៊ីន​ហួ​: បកប្រែ​ដោយ​លោក មាស សំអុល​)​

Tags: ជនភៀសខ្លួន​នៅក្នុង​ប្រទេស​លី​ប៊ី​អាល្លឺម៉ង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង អ៊ិន​ធើ​ណិ​ត អន​ឡាញ ក្នុង ខេត្តសៀមរាប

កិច្ចប្រជុំ​ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង អ៊ិន​ធើ​ណិ​ត អន​ឡាញ ក្នុង ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021
មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

20/01/2021
មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,124)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,858)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (446)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (437)
  • សេដ្ឋកិច្ច និង កសិកម្ម (115)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.