Wednesday, February 8, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង អ៊ិន​ធើ​ណិ​ត អន​ឡាញ ក្នុង ខេត្តសៀមរាប

ដោយ Pothe Thun
22/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំ​ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង អ៊ិន​ធើ​ណិ​ត អន​ឡាញ ក្នុង ខេត្តសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ មាន​កិច្ចប្រជុំ​ស្តីពី ការពង្រឹង កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទ ល្មើស គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង Internet Online ក្នុង ខេត្ត សៀមរាប ដែល​ងាយ​កើតមាន​បទល្មើស​គ្រឿងញៀន ដឹកនាំ​កិច្ចប្រជុំ​ដោយ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប មានការ​អញ្ជើញ​ចូលរួម​ពី លោកស្នងការ​នគរបាល​ខេត្ត តំណាង​គណ​:​ក​ម្មា​ធិ​ការត្រួត​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ម្ចាស់​ក្រុមហ៊ុន ម្ចាស់​ក្លឹប កម្សាន្ត សប្បាយដ្ឋាន ម្ចាស់​ទីតាំង Internet Online និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន ១០០​នាក់ ។

​ក្នុងឱកាស​នោះ លោក​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ថ្លែង​ស្វាគមន៍ និង​របាយការណ៍​ថា បច្ចុប្បន្ន​ខេត្តសៀមរាប មាន​សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ​-​ក្លឹប​កំសាន្ត ហាង​ម៉ាស្សា​កោស​ជប់ អាហា​រដ្ឋា​ន -​ភោជនីយដ្ឋាន រមណីយដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម ដែលមាន​កម្មករ​ប្រេ​ី​កម្លាំង​ធ្ងន់ៗ អាច​ងាយ​នឹង​ប្រើ​សារធាតុ​ញៀន​លើក​កម្លាំង​។

​ក្នុងនោះដែរ លោក​ពិន ប្រាកដ ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​គណៈបញ្ជាការ​ដឹក​នាំ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​៤ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន អនុប្រធាន​គណៈបញ្ជាកា​រដឹក​នាំ​យុទ្ធនាការ និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​លេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំង គ្រឿងញៀន បាន​ណែនាំ ដល់​ម្ចាស់​ក្លឹប​កំសាន្ត សប្បាយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ -​ក្លឹប​រាត្រី ទាំងអស់ ត្រូវតែ​ប​ង្កី​ន​ការយកចិត្តទុកដាក់ បង្ការ​ទប់ស្កាត់​ការប្រើប្រាស់ ដែល​អាច​ក្លាយទៅជា​ទីផ្សារ​ជួញដូរ គ្រឿងញៀន និង​បង្កើត​ឲ្យ​មាន​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន និង​សូម​ឲ្យ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន គ្រប់​ប្រភេទ​តាម​នីតិវិធី​ច្បាប់ ។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

07/02/2023
ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

07/02/2023

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ឈឹម វ​ឍ្ឍ​នៈ ម្ចាស់​កន្លែង​សប្បាយដ្ឋាន សែន សប្បាយ ទាំង ១០ សាខា ក្នុង​ខេត្តសៀមរាប និង​ជា​តំណាង​ម្ចាស់​អាជីវកម្ម​ទាំង បាន​សាទរ និង​រីករាយ​ក្នុងការ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​កាលៈទេសៈ និង​គ្រប់ពេលវេលា​។

​ជាមួយគ្នា​នោះ លោក​អភិបាលរង​ខេត្ត ក៏បាន​បន្ថែម​ដោយ​សង្កត់ធ្ងន់ថា លើសពីនោះ ស្នងការ​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​ចាត់វិធានការ​បង្ក្រាប​ល្បែង​ស៉ី​សង​គ្រប់​ភេទ និង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត អន​ឡាញ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ក្នុងករណី​មានការ​សង្ស័យ​កើតមាន នូវ​បទល្មើស​គ្រឿងញៀន​ក្នុង​ទីតាំង​អាជីវកម្ម​ណាមួយ ហើយ​ម្ចាស់​ទីតាំង​អាជីវកម្ម បានស្នើ​សុំ​នូវ​កិច្ចសហការ​ពី​សមត្ថកិច្ច សមត្ថកិច្ច​ត្រូវតែ​ឆ្លើយតប និង​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ហើយ​ចៀស​ឲ្យ​បាន​ដាច់ខាត​នូវ​កុំ​៤ គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍​ក្នុងករណី​បទល្មើស​គ្រឿងញៀន ៕

 

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ និង​មន្ត្រី​មន្ទីរ​ព័ត៌មាន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​ស្តីពី ការពង្រឹង កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅតាម​ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង អ៊ិន​ធើ​ណិ​ត អន​ឡាញ ក្នុង ខេត្តសៀមរាបគ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    844 shares
    Share 338 Tweet 211
  • យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

    522 shares
    Share 209 Tweet 131
  • បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

    451 shares
    Share 180 Tweet 113
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    335 shares
    Share 134 Tweet 84
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    182 shares
    Share 73 Tweet 46

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (455)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,969)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,504)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (665)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (772)
  • សាសនា និង មនុស្សធម៌ (785)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.