Tuesday, January 19, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

ដោយ Pothe Thun
23/07/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
17
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាមដាន​ការងារ​ទូទៅ ស្តីពី​ការជួសជុល និង​ផ្គុំ​រូប​ព្រះ​សី​វៈ​រាំ​ឡើងវិញ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ព្រមទាំង​បាន​សម្ដែង​នូវ​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​អ្នកជំនាញ ក្នុងន័យ​រក្សា​តម្លៃ​សិល្បៈ​បុរាណ​ខ្មែរ ទុកជា​កេរតំណែល​សម្រាប់​អ្នកជំនាន់ក្រោយ​។​

​យោងតាម​ការចុះផ្សាយរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា រូប​ព្រះ​សិវៈ​រាំ​ដែល​កំពុង​ជួសជុល​នេះ គឺមាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​តំបន់​ប្រាសាទ​កោះកែរ ដែល​បច្ចុប្បន្ន​គឺ​បែកខ្ទេច​ខ្ទាំ​ជា​១​ម៉ឺន​បំណែក ត្រូវបាន​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ កំពុងធ្វើការ​ជួសជុល​ដោយ​យកចិត្តទុកដាក់​និង​អត់ធ្មត់​បំផុត​ដើម្បី​ផ្គុំ​បំណែក​តូចៗ​ឱ្យមាន​រូបរាង​ឡើងវិញ​។​

​គួររម្លឹកថា តាម​ប្រ​វ​តិ្ត​ព្រះ​សិវៈ​រាំ​អង្គ​នេះ សង់​នៅ​សតវត្សរ៍​ទី​១០ ដែល​គេ​រៀបចំ​តាំងនៅ​ប្រាសាទក្រហម ដែលជា​ប្រាសាទ​ឥដ្ឋ នៃ​ក្រុម​ប្រាសាទ​កោះកែរ និង​ជា​ប្រាសាទ​ដ៏​ធំ​មួយ ហើយ​ក្នុង​ជំនឿ​ព្រហ្មញ្ញសាសនា ព្រះ​សិវៈ​នេះ​គឺ​រាំ​បំផ្លាញ​សភាវៈ​អាក្រក់ ខណៈ​នៅតាម​ប្រាសាទបុរាណ គេ​កម្រ​សង់​បដិមា​ធំ​បែបនេះ​ណាស់ គឺ​គេ​ឃើញ​មាន​ជា​រូបចម្លាក់​តូចៗ​តាម​ជញ្ជាំង ហោជាង ឬ​នៅតាម​ដុំថ្ម​លម្អ​នៅ​កំពូល​ប្រាសាទ​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

19/01/2021
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

19/01/2021

​ក្រោយ​មានការ​បំផ្លាញ​ក្នុងសម័យ​សង្គ្រាម សាលា​បារាំង​ចុង​បូព៌ា សហការ​ជាមួយ​ក្រសួង​វប្បធម៌​តាមរយៈ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​បំណង​ដើម្បី​ជីក​យក​បំណែ​កមក​ជួសជុល​ឡើងវិញ ដែលជា​លទ្ធផល គេ​បាន​រកឃើញ​បំណែក​ប្រមាណ​១​ម៉ឺន ដែលមាន​ទាំង​តូច​ទាំង​ធំ យកមក​ដាក់​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​។​

​ការងារ​ផ្គុំ​បំណែក​បដិមា​មាន​បញ្ហា​នៅ​សារមន្ទីរ​ក្រហម ឬ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដ្បិតថា​កម្ពស់​បដិមា​នេះ​ខ្ពស់ជាង​ពិ​ដាន​ក្នុង​សារមន្ទីរ ទើប​គណៈកម្មការ​ជួស​ជុល​សម្រេចយក​ការងារ​នេះ​មក​អនុវត្តន៍​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ ហើយ​អ្នកជំនាញ​និយាយថា ក្រោយ​ផ្គុំ​ហើយ ព្រះ​សិវៈ​នេះ​អាចមាន​កម្ពស់​រហូតដល់​៥​ម៉ែត្រ​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈប្រាសាទ​កោះកែររដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

រដ្ឋបាល​ខេត្តសៀមរាបបន្ត​នាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារ យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត​បន្ថែមទៀត ក្នុង​សៀមរាប​

រដ្ឋបាល​ខេត្តសៀមរាបបន្ត​នាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារ យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត​បន្ថែមទៀត ក្នុង​សៀមរាប​

ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon-Mission-2 ដោយ​ជោគជ័យ​ចូលក្នុង​តារាវិថី​

ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon-Mission-2 ដោយ​ជោគជ័យ​ចូលក្នុង​តារាវិថី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021
រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,121)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,851)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (444)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.