Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

ដោយ Pothe Thun
23/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ដើម្បី​បង្កើត​នូវ​ភាពស្និទ្ធស្នាល ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​ជា​លក្ខណៈ​គន្លឹះ រវាង​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្ថាប័នឯកជន ដែលមាន​អាជីវកម្ម​នៅ​តំបន់​អង្គរ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក អង្គរ​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច តាមរយៈ​វិស័យ​ទេសចរណ៍ ភាព​ទាក់ទាញ និង​ការប្រកួតប្រជែង​ទីផ្សារ​ទេសចរណ៍​ពិភពលោក ព្រមទាំង​រក្សា និង​ការពារ​បាន​គុណ​តម្លៃ​នៃ​បុរាណ​ដ្ឋា​ន​ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ​នេះ វិស័យ​ឯកជន​បានលើកឡើង​នូវ​ចំណុច​សំខាន់ៗ ដែល​ខ្លួន​បាន​ជួបប្រទះ​ក្នុង​អាជីវកម្ម មានដូចជា ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ , ការចាក់​ចម្រៀង​ដោយ​សំឡេង​ខ្លាំងៗ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ , ការរៀបចំ​ផ្លូវថ្នល់ , ការប្រមូលផ្តុំ​ភ្ញៀវទេសចរ​នៅតាម​ប្រាសាទធំ​សំខាន់ៗ , ការ​បង្វែរ​គោលដៅ​ទស្សនា​ឱ្យ​ភ្ញៀវទេសចរ​បាន​ទៅដល់​ប្រាសាទ ឬ​កន្លែង​ផ្សេងៗ​ទៀត , ការបង្កើន​សក្តានុពល​ទាក់ទាញ តាមរយៈ​ការបង្កើត​កញ្ចប់​ទេសច​រ​បែប​សុខភាព និង​រៀប​អាពាហ៍ពិពាហ៍ , ការត្រួតពិនិត្យ​ប្រភេទ​កា​ម៉េ​រ៉ា​ថត​សម្រាប់​អាជីវកម្ម​។ ល​។ ដែល​ចំណុច​ទាំងនេះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​ទេសចរ និង​សូម​ឱ្យមាន​ការជួយ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ជាការ​ឆ្លើយតប លោកជំទាវ ភឿង ស​កុ​ណា បានធ្វើការ​ឆ្លើយបំភ្លឺ​ភ្លាមៗ ចំពោះ​កិច្ច​ការដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោះស្រាយបាន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដូចជា ការរៀបចំ​ជួសជុល​ឱ្យ​រួចរាល់​នៅ​កំឡុង​ឆ្នាំក្រោយ , ចំពោះ​ផ្លូវ​ទាំងអស់​ស្ថិតក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា , ការរៀបចំ​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​នឹង​លេចចេញ​រូបរាង​នា​ឆ្នាំក្រោយ ព្រមទាំង​កំណត់​ភារកិច្ច​ដល់​អ្នកជំនាញ ឱ្យ​រៀបចំ​ផែនការ​សកម្មភាព​ដោះស្រាយ​កង្វល់ ពាក់ព័ន្ធ​នឹង​ការ ចោល​សំរាម , ការ​បង្វែរ​គោលដៅ​ទេសចរ , បញ្ជៀ​ស​ការប្រមូលផ្តុំ​នៅតែ​ប្រាសាទធំ​សំខាន់ៗ ព្រមទាំង​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ជំរុញ​ប្រសិទ្ធិភាព​ការងារ ក្នុងនោះ​ដើម្បី​ប្រសិទ្ធភាព​ការងារ លោកជំទាវ ក៏បាន​ស្នើឱ្យ​វិស័យ​ឯកជន​ទាក់ទង​មក​អាជ្ញាធរ​ជាតិ​អប្សរា តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​តេ​ឡេ​ក្រាម​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​ដោយឡែក ចំពោះ​បញ្ហា​មួយចំនួនទៀត ដែល​មិនអាច​ដោះស្រាយបាន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា លោកជំទាវ​បាន​សន្យាថា នឹង​នាំយក​ការព្រួយបារម្ភ​របស់​វិស័យ​ឯកជន ជូនទៅ​គ្រប់​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ ព្រមទាំង​នឹង​រៀបចំ​អញ្ជើញ​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ទាំងនោះ មក​ចូលរួម​ប្រជុំ​លើក​ក្រោយៗ​ទៀត ហើយ​លោកជំទាវ បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ចូលរួម​ផ្តល់យោបល់ ដើម្បី​រួមចំណែក​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ប្រសើរឡើង ៕

  

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ខេត្តសៀមរាបបន្ត​នាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារ យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត​បន្ថែមទៀត ក្នុង​សៀមរាប​

រដ្ឋបាល​ខេត្តសៀមរាបបន្ត​នាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារ យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត​បន្ថែមទៀត ក្នុង​សៀមរាប​

ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon-Mission-2 ដោយ​ជោគជ័យ​ចូលក្នុង​តារាវិថី​

ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon-Mission-2 ដោយ​ជោគជ័យ​ចូលក្នុង​តារាវិថី​

អេ​ហ្ស៊ី​ប សហរដ្ឋ​អា​មេ​រិច និង សហភាព​អារ៉ាប់​រួម ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​សមុទ្រ​ក្រហម​

អេ​ហ្ស៊ី​ប សហរដ្ឋ​អា​មេ​រិច និង សហភាព​អារ៉ាប់​រួម ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​សមុទ្រ​ក្រហម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.