Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាល​ខេត្តសៀមរាបបន្ត​នាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារ យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត​បន្ថែមទៀត ក្នុង​សៀមរាប​

ដោយ Pothe Thun
23/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោកស្រី យូ សុភា អភិបាលរង​ខេត្ត រួមជាមួយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​បាន​នាំយក បរិក្ខារ ទេយ្យទាន និង​បច្ច័យ ទៀន​ចំណាំ​ព្រះវស្សា យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា នៅក្នុង​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ និង​វត្ត​កេស​រ៉ា​រាម ក្នុង​ក្រុង​សៀមរាប​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ឹង ហឿន បាន​រំលឹកថា កាលពី​អតីតកាល​ដ៏​ជូរចត់​របស់​កម្ពុជា​យើង ក្នុង​ចន្លោះ​ពី​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​យើង បាន​ធ្លាក់​ចុះទៅ​ក្នុងសម័យ​ដ៏​ខ្មៅ​ងងឹត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​ពួក​ប៉ុល ពត បាន​រង​នូវ​សោកនាដកម្ម ការបំផ្លិចបំផ្លាញ​ខ្ទេច​ខ្ចី​ដល់​ឫសគល់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត មាន​ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ។​ល​។ និង​ធនធានមនុស្ស​ជាដើម ដោយ​ពួកវា​បាន​បំបិទ​សិទ្ធិសេរីភាព​របស់​ប្រជាជន​គ្រប់បែបយ៉ាង ទាំង​ខាង​ជំនឿ​សាសនា ការដើរ​ហើរ និង​ការនិយាយស្ដី ចំណែក​ព្រះសង្ឃ​វិញ​ក៍​ត្រូវបាន​ចាប់​ផ្សឹក​ក​ជម្លៀស​ចេញពី​វត្ត រីឯ​អារាមក៍​ក្លាយ​ជាទី​ឃុំឃាំង កាប់សម្លាប់ ឬ​ជា​កន្លែង​ចិញ្ចឹមសត្វ ប្រជាជន​ត្រូវបាន​បង្អត់ អាហារ ធ្វើការ​ពលកម្ម​ស្ទើរ​គ្មាន​សម្រាក ភ័យព្រួយ​នឹង​ការកាប់សម្លាប់​គ្រប់ពេលវេលា ហើយ​នៅពេលនោះ​ប្រជាជន​យើង តែងតែ​លួច​បន់ស្រន់​រក​ទេវតា ឬ​អ្នក​ខ្លាំងពូកែ​ឯណា​ឱ្យ​មកជួយ ហើយ​សុទ្ធតែ​បាន​សន្យាថា​៖ ឱ្យតែបាន​រួច​រស់​មានជីវិត និង​បាន​ហូប​ឆ្អែត ទោះជា​ឱ្យធ្វើ​អ្វី​ក៏​ធ្វើ​ដែរ »​។​

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​ទៀតថា ដោយសារ​គុណ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សង្គ្រោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​ឱ្យ​រួច​ផុតពី​ការបំផ្លិចបំផ្លាញ និង​កាប់សម្លាប់ ហើយ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះ​ទឹក អណ្តូងទឹក​ព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈ និង​ពិធី​សាសនា នានា ។​ល​។ ត្រូវបាន​ស្តារ និង​អភិវឌ្ឍន៍​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នឹកស្មាន​ពុំ​ដល់ ពិសេស​ព្រះពុទ្ធសាសនា​ត្រូវបាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ជា​«​សាសនា​របស់​រដ្ឋ​»​។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍​បញ្ជាក់ទៀតថា បច្ចុប្បន្ន​វិស័យ​ពុទ្ធិកសិក្សា ក៏មាន​ការរីកចម្រើន​ជា​បន្ត បន្ទាប់ ដោយ​យើង​មាន​សាលា​ធម្ម​វិន័យ ចាប់ពី​ថ្នាក់​ត្រី ថ្នាក់​ទោ ថ្នាក់​ឯក និង​សាលា​ពុទ្ធិកបឋមសិក្សា រហូតដល់​ពុទ្ធិកវិទ្យាល័យ និង​មាន​ពុទ្ធិក​សាកលវិទ្យាល័យ​ទៀតផង ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ទៀនវស្សារដ្ឋបាល​ខេត្ត​សៀមរាបវត្ត​កេស​រ៉ា​រាមវត្ត​ព្រះឥន្ទ​កោ​សី​យ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon-Mission-2 ដោយ​ជោគជ័យ​ចូលក្នុង​តារាវិថី​

ប្រទេស​ឥណ្ឌា​បាន​បាញ់​បង្ហោះ​ផ្កាយរណប Moon-Mission-2 ដោយ​ជោគជ័យ​ចូលក្នុង​តារាវិថី​

អេ​ហ្ស៊ី​ប សហរដ្ឋ​អា​មេ​រិច និង សហភាព​អារ៉ាប់​រួម ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​សមុទ្រ​ក្រហម​

អេ​ហ្ស៊ី​ប សហរដ្ឋ​អា​មេ​រិច និង សហភាព​អារ៉ាប់​រួម ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួម​ក្នុង​សមុទ្រ​ក្រហម​

អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម មួយ​ខ្សែ និង​សាងសង់​លូ​ជ្រុង​មាន​ទ្វារ​ទឹក​មួយកន្លែង ក្នុងស្រុក​ពួក

អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម មួយ​ខ្សែ និង​សាងសង់​លូ​ជ្រុង​មាន​ទ្វារ​ទឹក​មួយកន្លែង ក្នុងស្រុក​ពួក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.