រដ្ឋលេខាធិការក្រសួងបរិស្ថាន បង្ហាញនូវរបៀបវារៈសំខាន់ៗ សម្រាប់កិច្ចប្រជុំផ្លូវការរបស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលត្រូវបានឧត្តមមន្ត្រីបរិស្ថានអាស៊ានពិនិត្យ និងសម្រេចនៅថ្ងៃនេះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី១ នៃក្របខណ្ឌកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រីអាស៊ាន គឺមានការធ្វើការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗរួមមាន ៖ ១. សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC) ...