Monday, May 12, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​

ដោយ Pothe Thun
07/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បង្ហាញ​នូវ​របៀបវារៈ​សំខាន់ៗ សម្រាប់​កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ដែល​ត្រូវបាន​ឧ​ត្ត​ម​មន្ត្រី​បរិស្ថាន​អាស៊ាន​ពិនិត្យ និង​សម្រេច​នៅថ្ងៃនេះ​
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃទី​១ នៃ​ក្របខណ្ឌ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​អាស៊ាន គឺមាន​ការធ្វើ​ការពិនិត្យ និង​អនុម័ត​លើ​ឯកសារ​សំខាន់ៗ​រួមមាន ៖ ១. សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៥ នៃ​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25-UNFCCC) , ២. សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​ស្តីពី​បរិស្ថាន និង ៣. សំណើសុំ​ដាក់បញ្ចូល​ឧទ្យាន​ជាតិ​របស់​ប្រទេស ថៃ វៀតណាម មី​យ៉ាន់​ម៉ា សរុប​ចំនួន​៥ ទៅជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន ហើយ​ជាមួយគ្នានេះ ក៏មាន​កិច្ចប្រជុំ​ត្រៀម​លើ​ការគ្រប់គ្រង​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​កិច្ចប្រជុំ​បច្ចេកទេស​របស់​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​លើ​ផ្នែក​សាលា​មេត្រី​បរិស្ថាន​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នេះ មានការ​ពិនិត្យ​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​លើ​វិស័យ​បរិស្ថាន ក្នុងនោះ​រួមមាន​បញ្ហា​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព​បរិស្ថាន​ទីក្រុង ការអភិរក្ស​ជីវៈចម្រុះ បរិស្ថាន​តំបន់ឆ្នេរ​សមុទ្រ ការងារ​អប់រំ​បរិស្ថាន ការគ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​សារធាតុ​គីមី និង​សំណល់​គ្រោះថ្នាក់ ការគ្រប់គ្រង​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​សាលា​មេត្រីភាព​បរិស្ថាន​ជាដើម​។​

​ឯកឧត្តម​បន្តថា ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក៏មាន​កិច្ចប្រជុំ​លើក​ទី​១៦ នៃ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បូក​៣ គឺ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន និង​កិច្ចប្រជុំ​លើក​ទី​១៥ នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន​ស្ដីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​។​

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

09/05/2025
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

08/05/2025

​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០១៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ចាប់ពី​ថ្ងៃទី​៧-១០​ខែតុលា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​អង្គរ និង ប្រកាស​ជា​ផ្លូវការ ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​សមាសភាព​ចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ឧ​ត្ត​ម​មន្ត្រី និង​គណៈប្រតិភូ​ទាំង​១០​ប្រទេស អគ្គលេខាធិការ​អាស៊ាន រដ្ឋមន្ត្រី​បរិស្ថាន​មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េ រុស្សី អាមេរិក ឥណ្ឌា អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ ។​

​ទន្ទឹមនឹងនេះ ក៏មាន​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​-​ជប៉ុន ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​សហប្រតិបត្តិកា​រ​បច្ចុប្បន្ន និង​គំនិត​ផ្តួចផ្តើម​សំណើ​ថ្មីៗ រួមមាន​ដូចជា ប្រព័ន្ធ​ផ្ទៀងផ្ទាត់​បច្ចេក ទេស​បរិស្ថាន ការផ្ទេរ​បច្ចេកវិទ្យា និង​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​។ ជាមួយគ្នានេះដែរ កម្ពុជា​នឹង​ទទួល​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​១ សម្រាប់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​តាមរយៈ​មូលនិធិ​សមាហរណកម្ម​អាស៊ាន​-​ជប៉ុន​។ នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ ក៏​នឹងមាន​ពិធី​ដាំ​ដើម​ផ្កាក្រវ៉ាន់​នៅមុខ​ប្រាង្គ​ប្រាសាទ​អង្គរ​ផងដែរ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​តែងតែ​ធ្វើ​រៀងរាល់​២​ឆ្នាំ​ម្តង ក្នុង​គោលបំណង ជជែក​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​នៅក្នុង​តំបន់​៕

​អត្ថបទ និង រូបថត : លោក ឃុ​ត សៅ​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ានរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម នាំយក​សម្ភារ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ​ជាង​៣០០​នាក់ នៃ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ក្នុង​ឃុំ​រើ​ល ស្រុក​ពួក និង ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​

ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម នាំយក​សម្ភារ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ​ជាង​៣០០​នាក់ នៃ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ក្នុង​ឃុំ​រើ​ល ស្រុក​ពួក និង ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ប្រគល់​អាវុធ​កែច្នៃ​ចំនួន ១១​ដើម ជូន​ដល់​សមត្ថកិច្ច​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ប្រគល់​អាវុធ​កែច្នៃ​ចំនួន ១១​ដើម ជូន​ដល់​សមត្ថកិច្ច​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    159 shares
    Share 64 Tweet 40
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    258 shares
    Share 103 Tweet 65
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8922 shares
    Share 5400 Tweet 1468
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    309 shares
    Share 129 Tweet 75
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    738 shares
    Share 575 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (723)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,891)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,214)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,067)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.