Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម នាំយក​សម្ភារ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ​ជាង​៣០០​នាក់ នៃ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ក្នុង​ឃុំ​រើ​ល ស្រុក​ពួក និង ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​

ដោយ Pothe Thun
07/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម នាំយក​សម្ភារ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ​ជាង​៣០០​នាក់ នៃ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ក្នុង​ឃុំ​រើ​ល ស្រុក​ពួក និង ដាំ​កូនឈើ​នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ​
91
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម ចំនួន​ជាង​២០​នាក់ បាន​យក​កាបូបស្ពាយ និង​សម្ភារ​សិក្សា​មួយចំនួនទៀត ចែកជូន​ដល់​សិស្សានុសិស្ស​ចំនួន​៣១០​នាក់ នៅ​សាលាបឋមសិក្សា​ត្រពាំង​ឫស្សី ស្ថិតក្នុង​ឃុំ​រើ​ល ស្រុក​ពួក​ខេត្តសៀមរាប និង​បាន​រួមគ្នា​ដាំ​កូនឈើ​ចំនួន​១០០​ដើម​ផងដែរ នៅ​ព្រៃ​សហគមន៍​ត្រពាំង​ភ្លង់ ស្ថិតក្នុង​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ ក្រោម​ប្រធានបទ “​ដាំ​ដើមឈើ​ដើម្បី​បរិស្ថាន សម្រាប់​ជម្រក​មនុស្ស​សត្វ​” ។​

​លោក ញាណ តុលា ប្រធាន​ដឹកនាំ​ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម បាន​ឲ្យ​ដឹងថា ក្រុមការងារ​បាន​បែង​ចែកជា​ក្រុម​ជួយ​ពន្យល់​ណែនាំ​ដល់​កុមារា​កុមារី​ដែលជា​សិស្សានុសិស្ស ឱ្យមាន​សីលធម៌​ល្អ ចេះ​គោរព​ឱនលំទោន​ចំពោះ​ចាស់ទុំ , បង្ហាញ​ពី​ការធ្វើ​អនាម័យ​លាងដៃ​នឹង​សាប៊ូ មុននឹង​ចាប់​កាន់​បរិភោគ​អាហារ​នំចំណី ជាពិសេស​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ក្រោយពី​បន្ទោ​របង់​រួច , អាន​រឿងព្រេង​និទាន និង​សួរ​សំនួរ​ទាក់ទង​ទៅនឹង​រឿងព្រេង​បានដែ​លអាន​ហើយ ដើម្បី​បំផុសស្មារតី​សិស្ស​ឱ្យ​ប្រុងស្មារតី​ចងចាំ​បានល្អ​នៅពេល​កំពុង​សិក្សា កុំឱ្យ​ទំលាប់​ងោកងុយ ។​

​លោក ញាណ តុលា បាន​ឲ្យ​ដឹងថា ក្នុងឱកាស​នោះដែរ ក្រុមការងារ​បាន​ផ្តាំ​ផ្ញើឱ្យ​ប្អូនៗ ក្មួយៗ​ទាំងអស់គ្នា​ត្រូវខិតខំ​រៀនសូត្រ ដើម្បី​ប្រែ​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឬ​ស្សី​ក្នុង​ការជួយ​ស្តារ និង​កសាង​ប្រទេសជាតិ​ឱ្យបាន​រីកចម្រើន​ថ្កុំថ្កើង​ថែមទៀត ព្រមទាំង​បាន​ជំរុញ និង​អំពាវនាវ​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល​មាតាបិតា ត្រូវបញ្ជូន​កូនចៅ​ឱ្យមក​រៀនសូត្រ​ឱ្យបាន​គ្រប់ៗ​គ្នា ដាស់តឿន​និង​ជំរុញ​បុត្រ​ធីតា​របស់ខ្លួន​ឱ្យខិត​ខំរៀន​សូត្រ ស្តាប់​លោកគ្រូ​អ្នកគ្រូ​ពន្យល់ មក​រៀន​ឱ្យបាន​ទាន់ពេលវេលា យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​ដោយ​ត្រូវ​លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ​ក្រោយពេល​បន្ទោ​របង់​និង​មុនពេល​ចាប់​កាន់​ចំណីអាហារ​បរិភោគ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

25/05/2022
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

25/05/2022

​លោក ញាណ តុលា បាន​ឲ្យ​ដឹង​បន្ថែមថា ក្រុម​នេះ​តែងតែ​ធ្វើ​ការងារ​សង្គម​ក្នុង​មួយខែ​មួយដង ដូចជា​ខែ​ខ្លះ​ជួយ​ទៅលើ​សម្ភារ​សិក្សា​ដល់​សិស្ស ខែ​ខ្លះ​ជួយ​សាង​សង់ផ្ទះ​ដល់​ទុរគតជន តាម​ការឯកភាព​សហ​ការ និង​ចង្អុលបង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ពិតជា​ក្រីក្រ​មែន និង​ខែ​ខ្លះ​រួមគ្នា​ដាំ​កូនឈើ ដែល​សកម្មភាព​ទាំងនេះ កើតឡើង​ពី​ការស្ម័គ្រចិត្ត និង​ការលះបង់​ទាំង​ពេលវេលា​ពី​ក្រុមការងារ ពោលគឺ​ធ្វើទៅ​តា​មល​ទ្ឋ​ភាព​ថវិកា​ដែល​អាច​ធ្វើបាន​។​

​លោក ញាណ តុលា បាន​រំលឹក​ផងដែរ​ថា ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម ត្រូវបាន​បង្កើត​រយៈពេល​៣​ឆ្នាំ​មកហើយ ជា​ក្រុម​មួយ​នឹង​ការកើត​ចេញពី​ការចូល​រួមគ្នា​ដោយ​ស្ម័គ្រចិត្ត ពី​សំណាក់​ក្រុមយុវជន​គ្រប់ ទិស​ទី ដោយ​អ្នកខ្លះ​ជា​និស្សិត អ្នកខ្លះ​ប្រកប​កិច្ចការ​រកស៊ី ឆ្លៀតពេល​ទំនេរ​ពី​ការងារ និង​ការសិក្សា​របស់ខ្លួន បាន​ស្ម័គ្រចិត្ត មក​រួមចំណែក​ក្នុង​សកម្មភាព​សង្គម​ជាមួយគ្នា ហើយ​ក៏បាន​បង្កើត​ចេញ​ជា​រូបរាង​នូវ​ក្រុមការងារ​នេះ​ឡើង ក្នុង​គោលបំណង​ចូលរួមចំណែក​ជួយ​ដល់​កិច្ចការងារ​សង្គម​លើ​ការងារ​មួយចំនួន​មាន​ជាអាទិ៍​៖ ការងារ​មនុស្សធម៌ ការជួយ​អប់រំ​សីលធម៌​ដល់​សិស្សានុសិស្ស​នៅតាម​សាលា​មួយចំនួន និង​តែងតែ​ចូលរួម​ក្នុង​ការងារ​បរិស្ថាន​ជា និច្ច ដែល​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ បាន​ចែក​សម្ភារ សិក្សា​ដល់​សិស្សានុសិស្ស​ប្រមាណ​ជា​៥​ពាន់​នាក់ ដល់​សិស្ស​នៅ​សាលា បឋមសិក្សា​ចំនួន​១០​ស្ថិត​ក្នុងស្រុក​អង្គរជុំ ស្រុក​ពួក និង​ស្រុក​ជីក្រែង , បាន​សាង​សង់ផ្ទះ​ហៅថា​ផ្ទះ​រួម​មិត្ត ជូន​ទុរគតជន​ចំនួន​២​ខ្នង​នៅ​ស្រុក​អង្គរជុំ និង​ស្រុក​ពួក អស់​ថវិកា​២.១០០​ដុល្លារ ហើយ​រាល់​ថវិកា​និង​ជំនួយ​នៃ​ការរៀបចំ​គ្រប់​កម្មវិធី​ទាំងអស់នេះ គឺ​បានមក​អំពី​ការចូលរួម​បរិច្ចាគ​ពី​សំណាក់​ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក​លោកស្រី ជា​សប្បុរសជន​ក្នុង និង ក្រៅប្រទេស ក្រុមហ៊ុន​នានា ដែល​បាន​លះបង់​នូវ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​ការងារ​របស់​ក្រុម​នេះ ឲ្យ​មានដំណើរ​ទៅមុខ​ដោយ​រលូន​រហូតមកដល់​ប​ច្ច​ប្បន្ន ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គម​សាលាបឋមសិក្សា​ត្រពាំង​ឫស្សីសិស្ស​ក្រីក្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច ឯកឧត្ដម អនុរដ្ឋមន្ត្រី​បរិស្ថាន នៃ​ប្រទេស​ហ្វីលីពីន​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ប្រគល់​អាវុធ​កែច្នៃ​ចំនួន ១១​ដើម ជូន​ដល់​សមត្ថកិច្ច​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ប្រគល់​អាវុធ​កែច្នៃ​ចំនួន ១១​ដើម ជូន​ដល់​សមត្ថកិច្ច​

បុរស​ម្នាក់ ប៉ង​ធ្វើអត្តឃាត​អា​រក​សម្លាប់​ខ្លួនឯង​នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សណ្ដាន់ ដោយ​ខឹង​ជាមួយ​ប្រពន្ធ​សុំ​លែងលះ​

បុរស​ម្នាក់ ប៉ង​ធ្វើអត្តឃាត​អា​រក​សម្លាប់​ខ្លួនឯង​នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សណ្ដាន់ ដោយ​ខឹង​ជាមួយ​ប្រពន្ធ​សុំ​លែងលះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,652)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,974)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (548)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.