សម្តេចប្រធានរដ្ឋសភាពេញចិត្តនិងគាំទ្រចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងឡាវ
ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តែងនូវការគាំទ្រចំពោះលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងឡាវ នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ក្នុងការពង្រឹងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ...