Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប បង្ហាញការលើកទឹកចិត្ត និងគាំទ្រដល់ ពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣

ដោយ Pothe Thun
20/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
តាំងពិព័រណ៍សៀមរាប
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលយុវជនជាតិកម្ពុជា ក្រុងសៀមរាប មានរៀបចំការតាំងពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣ ដែលមាន សហគ្រិនចូលរួមប្រមាណ ៤០ដែលមានដាក់តាំងនូវផលិតផល និងសេវាកម្មក្នុងស្រុកចម្រុះ ជាពិសេសក្នុងខេត្តសៀមរាប។

តាមការដឹងពីលោក មាន លុជ្យ ប្រធានអង្គការលើកកម្ពស់យុវជន បង្ហាញថា ពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣៖ ១/ ផ្ដល់ឱកាស និងលើកទឹកចិត្តបន្ថែមទៀតដល់ សហគ្រិននៅក្នុងខេត្តសៀមរាបក្នុងការដាក់តាំងបង្ហាញនូវផលិតផលឬសេវាកម្ម ដើម្បីទទួលបានការសិក្សាបន្ថែមពីអតិថិជននិងផ្សារភ្ជាប់ទៅទីផ្សារ តាមរយៈព័ត៌មានត្រឡប់ដែលនឹងទទួលបានពីអ្នកចូលរួមក្នុងព្រឹត្តិការណ៍។ ២/ ពង្រឹងសក្ដានុពល និងបង្កើនភាពក្លាហានក៏ដូចជាភាពច្នៃប្រឌិត របស់សហគ្រិនឲ្យកាន់តែប្រសើរឡើង ក្នុងការដាក់តាំងស្នាដៃនិងបង្កើតសមិទ្ធផលចម្រុះដែលជាចលករក្នុងការផ្លាស់ប្រែវិជ្ជមាននៅក្នុងសហគមន៍។ ៣/ ពង្រឹងនិងការបង្កើតបណ្ដាញទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងរវាងសហគមន៍សហគ្រិននិងអ្នកវិនិយោគនៅក្នុងខេត្តសៀមរាបក៏ដូចជាត្រៀមខ្លួនសម្រាប់លំហូរវិនិយោគផ្ទាល់ពីបរទេស។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អញ្ជើញជាអធិតីក្នុង ពិធីបើកពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប លើកឡើងថា តាមរយៈគណៈកម្មការជំរុញចលនា ភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប បានជំរុញដាក់ឱ្យមានការទទួលស្គាល់នូវផលិតផលចំនួន ៧ប្រភេទ និងអង្ករចំនួន ៤១ប្រភេទ។ ដូច្នេះយើងត្រូវបន្តលើកកម្ពស់ និងជំរុញការផលិតរបស់បងប្អូនប្រជាពលរដ្ឋយើងបន្តទៀត។ មួយវិញទៀត កាលពីពេលកន្លងទៅ អង្គការ GIZ បានបង្កើតគម្រោងរៀបចំពាណិជ្ជនាម ដើម្បីលើកកម្ពស់នូវការប្រកួតប្រជែងនូវផលិតផលប្រហាក់ប្រហែល ដែលការសម្គាល់នេះ និងធានាពីគុណភាព និងចៀសវាងការក្លែងបន្លំ។ លោកបន្ថែមថា ជាក់ស្ដែងអាជ្ញាធរខេត្ត តាមរយៈមន្ទីរពាណិជ្ជកម្មខេត្ត យើងបានរៀបចំជាផ្សារចុងសប្ដាហ៍ ដែលមានលក់បន្លែ ផ្លែឈើ និងផលិតផលរបស់សហគមន៍ក្នុងខេត្តជាច្រើនប្រភេទ ហើយបច្ចុប្បន្ន ក៏មានការគាំទ្រជាច្រើន ពីប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកទេសចរ។

លោក សុខ ថុល ក៏បានបញ្ជាក់ផងដែរថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម បានជំរុញដល់បណ្ដាក្រុងស្រុក រៀបចំផ្សារសហគមន៍ ដើម្បីជាកន្លែងតាំងបង្ហាញផលិតផលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាទីផ្សារសម្រាប់ពួកគាត់ជាអ្នកផលិត ព្រោះពួកគាត់ពុំទាន់មានលទ្ធភាពក្នុងការរកទីផ្សារបានដោយខ្លួនឯងនៅឡើយទេ។ លោកបន្ថែមថា ក្រៅពីការលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងអាជ្ញាធរ អ្នកផលិតខ្លួនឯង ត្រូវខិតខំពង្រឹងសមត្ថភាព និងគុណភាពរបស់ខ្លួន ព្រោះក្នុងសម័យឧស្សាហកម្ម៤.០នេះ យើងនៅមិនមានធនធានគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះទេ។

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

គម្រោង «ក្មេងស្រីដឹកនាំ» បានរួមចំណែក ឲ្យសម្រេចផែនការយុទ្ធសាស្រ្តនារីរតនៈទី៥

គម្រោង «ក្មេងស្រីដឹកនាំ» បានរួមចំណែក ឲ្យសម្រេចផែនការយុទ្ធសាស្រ្តនារីរតនៈទី៥

គ្រឹះស្ថានអប់រំឯកជនក្នុងខេត្តសៀមរាប ដាក់តាំងពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃនិស្សិត ជំរុញសិស្សានុសិស្សបន្តការសិក្សាដល់កម្រិតឧត្ដមសិក្សា

គ្រឹះស្ថានអប់រំឯកជនក្នុងខេត្តសៀមរាប ដាក់តាំងពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃនិស្សិត ជំរុញសិស្សានុសិស្សបន្តការសិក្សាដល់កម្រិតឧត្ដមសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.