Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោង «ក្មេងស្រីដឹកនាំ» បានរួមចំណែក ឲ្យសម្រេចផែនការយុទ្ធសាស្រ្តនារីរតនៈទី៥

ដោយ Pothe Thun
21/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោង «ក្មេងស្រីដឹកនាំ» បានរួមចំណែក ឲ្យសម្រេចផែនការយុទ្ធសាស្រ្តនារីរតនៈទី៥
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកជំទាវ សិន ណម ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ខេត្តសៀមរាប មានប្រសាសន៍ថាគម្រោង «ក្មេងស្រីដឹកនាំ» ដែលបានផ្ដល់ចំណេះដឹងនិងបង្កើតភាពអង់អាចដល់ក្មេងស្រី ឲ្យពួកគេទទួលបានសិទ្ធិពេញលេញ ក្នុងការទទួលបានការអប់រំ សិទ្ធិសម្រេចចិត្ត អំពីជីវិតរបស់ពួកគេ និងមានឱកាស លើកឡើងអំពីបញ្ហាប្រឈម ដំណោះស្រាយ ដែលតែងតែកើតមានក្នុងសហគមន៍ ដែលនេះពិតជាបានរួមចំណែក ផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ដែលជំរុញ និងលើកកម្ពស់ ជាអ្នកដឹកនាំ សមភាពក្មេងស្រី-ស្ត្រីវ័យក្មេង ឲ្យទទួលបានសិទ្ធិអំណាចពេញលេញ ។

លោកជំទាវ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពីការបង្ហាញលទ្ធផលសម្រេចបាន របស់គម្រោងក្មេងស្រីដឹកនាំ និងកំណត់ បញ្ហាអទិភាពរបស់ក្មេងស្រី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលមានអ្នកចូលរួមជាង៥០នាក់ ។លោកជំទាវបន្តថា ទោះជាយ៉ាងនេះក្ដី ក៏នៅមានបញ្ហាជាច្រើនទៀតដែលធ្វើឲ្យក្មេងស្រីបាត់បង់ឱកាស ក្នុងការរៀនសូត្រ និងចូលរួមក្នុងសង្គម រងការរំលោភបំពាន ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង ដែលនៅតែជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា ត្រូវយកចិត្តទុក និងដោះស្រាយជាបន្ត ព្រោះក្មេងស្រីជាធនធានមួយក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក ហង់ បូណា តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា បានឲ្យដឹងថា អង្គការភ្លែនអន្តរជាតិកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រ រយៈពេល៥ ឆ្នាំចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ ដែលមានកម្មវិធីស្នូល ចំនួន៤ ដូចជា ៖ ១. កម្មវិធីការចាប់ផ្តើមជាមួយសុខភាពល្អ , ២. កម្មវិធីកិច្ចការពារជំនាន់ថ្មី , ៣. កម្មវិធីការរៀនសូត្រមួយជីវិត និង ៤. កម្មវិធីភាពដឹកនាំរបស់ក្មេងស្រី ក្នុងនោះគម្រោងក្មេងស្រីដឹកនាំ បានអនុវត្តលើខេត្តចំនួន៣ មាន ៖ ខេត្តរតនៈគិរី ស្ទឹងត្រែង និងសៀមរាប ។

លោក ហង់ បូណា បន្តថា ក្នុងខេត្តសៀមរាប បានអនុវត្តលើស្រុកអង្គរជុំ អង្គរធំ និងបន្ទាយស្រី ដែលបានបណ្ដុះបណ្ដាលបានជាង២៤០នាក់ ក្នុងគោលបំណងចង់ឃើញ ក្មេងជំទង់ និងយុវជន ជាពិសេសកុមារី និងក្មេងស្រី អាចធ្វើសកម្មភាពរួមគ្នាដើម្បីរួមចំណែកកសាងឲ្យមានសមភាពយេនឌ័រនិងសំឡេងរបស់ពួកគេត្រូវបាន ផ្តល់ តម្លៃក្នុង ការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត និងដោយមានការគាំទ្រពីក្មេងប្រុស បុរសវ័យក្មេង គ្រួសារ សាលារៀន សហគមន៍ និងរដ្ឋាភិបាល ។

បើតាមការលើកឡើងរបស់តំណាងកុមារយុវជន មកពីស្រុកគោលដៅទាំងបីក្នុងខេត្តសៀមរាប បានមានមតិស្រដៀងៗគ្នាថា គម្រោង «ក្មេងស្រីដឹកនាំ»ពិតជាល្អ ព្រោះជួយជំរុញឲ្យក្មេងស្រីមានភាពក្លាហាន ប៉ុន្តែពួកគាត់បានសំណូមពរដល់ដល់គ្រួសារក្មេងស្រី និងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយនៅបញ្ហាប្រឈមនាៗ ដែលនៅមានក្នុងសហគមន៍ និងជួយផ្ដល់ឱកាសក្នុងការរៀនសូត្រ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍសង្គមជាតិទាំងមូល ៕

អត្ថបទនិងរូបភាព ៖ ធន់ ពូថេ
កែសម្រួលដោយ ៖ ​លោក លីវ សាន្ត

Tags: ក្មេងស្រីដឹកនាំនារីរតនៈទី៥
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថានអប់រំឯកជនក្នុងខេត្តសៀមរាប ដាក់តាំងពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃនិស្សិត ជំរុញសិស្សានុសិស្សបន្តការសិក្សាដល់កម្រិតឧត្ដមសិក្សា

គ្រឹះស្ថានអប់រំឯកជនក្នុងខេត្តសៀមរាប ដាក់តាំងពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃនិស្សិត ជំរុញសិស្សានុសិស្សបន្តការសិក្សាដល់កម្រិតឧត្ដមសិក្សា

ពុទ្ធបាទ ប្រវែងជាង២ម៉ែត្រ និងមានអាយុកាលយ៉ាងតិច៦០០ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុងសៀមរាប

ពុទ្ធបាទ ប្រវែងជាង២ម៉ែត្រ និងមានអាយុកាលយ៉ាងតិច៦០០ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុងសៀមរាប

អង្គរសង្ក្រាន្តឆ្នាំ២០២៣៖ រាំចង្វាក់ម៉ាឌីហ្សូន និងបត់រូបបេះដូង ជាវិញ្ញាសារដែលត្រូវបំបែកកំណត់ត្រាពិភពលោក

អង្គរសង្ក្រាន្តឆ្នាំ២០២៣៖ រាំចង្វាក់ម៉ាឌីហ្សូន និងបត់រូបបេះដូង ជាវិញ្ញាសារដែលត្រូវបំបែកកំណត់ត្រាពិភពលោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.