Sunday, July 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

ដោយ Pothe Thun
13/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ទទួល​ជួប​សវនាការ​ជាមួយ ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តែង​នូវ​ការគាំទ្រ​ចំពោះ​លទ្ធផល នៃ​កិច្ចពិភាក្សា​ទ្វេភាគី រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ឡាវ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​នេះ ក្នុងការ​ពង្រឹងពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ទាំងសងខាង​។

​ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឡាវ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។

​ក្នុងជំនួប​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត បាន​ជម្រាប សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត និង​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ពិភាក្សាគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទំនាក់​ទំនងជា​ព្រ​ពៃ​ណី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឡាវ បាន​លើកឡើងថា កម្ពុជា​និង​ឡាវ បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពល​អគ្គិសនី អប់រំ បរិស្ថាន ទេសចរណ៍ និង​វប្បធម៌​ជាដើម​។

ព័ត៌មានជាតិ ថ្មីៗ

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំង ទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំង ទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

10/07/2025
ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025

​ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត បាន​លើកឡើងថា នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឱ្យ​រឹងមាំ​ឡើង​ក្នុងន័យ “​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ គង់វង្ស និង​យូរអង្វែង​”​។ នាយករដ្ឋមន្ត្រី​ឡាវ បាន​កោតសរសើរ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​រីករាយ​ចម្រើន​ខាង​វិស័យ​ឧស្សាហកម្ម​និង​សំណង់ បានធ្វើ​ឲ្យ​កម្ពុជា​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​។ ចាប់ពីពេលនេះ ទៅដល់​ឆ្នាំ​២០៣០ ប្រទេស​ឡាវ​លក់​ថាមពល​អគ្គិសនី​ឱ្យ​កម្ពុជា ក្នុង​ទំហំ​ប្រមាណ ៦ ០០០​មេ​ហ្គា​វ៉ា​ត់​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន សម្តេច ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ ពិសេស​បញ្ហា​ព្រំដែន ហើយ​ខិតខំ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ដោយបាន​ឃើញ​វឌ្ឍនភាព នៃ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ មានការ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់នេះ បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​រវាង​ប្រជាជាតិ​ប្រទេស​ទាំងពីរ​។​

​សម្តេច​ប្រធាន បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ក្នុងការ​បោះបង្គោល​ព្រំដែន​កំណត់​ខ័​ណ្ឌ​សីមា សម្រេចបាន​លទ្ធផល​៨៦%​។ ខ្ញុំ​សូម​លើកទឹកចិត្ត រដ្ឋាភិបាល​ទាំងពីរ​បន្ត​ពិភាក្សា​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់ ក្នុង​ស្មារតី​មិត្តភាព​ស្មោះត្រង់ ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​ប្រែក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ទុក​សម្រាប់​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​ជម្រាប ឯកឧត្តម​នាយករដ្ឋមន្ត្រី ពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ផងដែរ​។ រដ្ឋសភា​កម្ពុជា​និង​ឡាវ បាន​ផ្លាស់ប្តូរ​ពិសោធន៍​គ្នា​ជា​បន្តបន្ទាប់​នៅ​គ្រប់​កម្រិត​។ ជាពិសេស​រដ្ឋសភា​ប្រទេស​ទាំងពីរ បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​លើ​ឆាក​អន្តរជាតិ តាមរយៈ​វេទិកា​អន្តរ​សភា​នានា​៕​

Tags: កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​​រដ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ចិន បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីចំនួន​៣​គ្រឿងទៅកាន់​ដង​តារាវិថី​

​ចិន បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីចំនួន​៣​គ្រឿងទៅកាន់​ដង​តារាវិថី​

​អាមេរិក ស្នើ​ហាម​លក់ឧស្ម័ន​បង្ហូរទឹកភ្នែកទៅឱ្យ​កង​ម្លាំ​ង​ហុងកុង​

​អាមេរិក ស្នើ​ហាម​លក់ឧស្ម័ន​បង្ហូរទឹកភ្នែកទៅឱ្យ​កង​ម្លាំ​ង​ហុងកុង​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បើក​វេទិកាសាធារណៈដោះស្រាយ​បញ្ហា​និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បើក​វេទិកាសាធារណៈដោះស្រាយ​បញ្ហា​និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    27 shares
    Share 11 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,286)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.