Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បើក​វេទិកាសាធារណៈដោះស្រាយ​បញ្ហា​និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​

ដោយ Pothe Thun
13/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បើក​វេទិកាសាធារណៈដោះស្រាយ​បញ្ហា​និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង បានរៀបចំ​
​វេទិកាសាធារណៈ​ថ្នាក់ជាតិ​មួយ ស្ដីអំពី​”​ការផ្ដល់​សេវាសាធារណៈ (​សេវា​តម្រូវការ និង​សេវា​សំណូមពរ​)” ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ប្រចាំ​ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​ខ្នារ​ធ្នង់ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មាន​សមាសភាព​៣៨១​នាក់ ក្នុងនោះ​ស្រី​១៣៤​នាក់​។​

​មាន​វត្តមាន​ដឹកនាំ​វេទិកាសាធារណៈ​នេះ ឯកឧត្តម ព្រហ្ម សិទ្ធ​ត្រា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជីក្រែង និង ជា​រដ្ឋលេខាធិការ នៃ​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍​បើក​កម្មវិធី​ថា វត្តមាន​របស់​ក្រុមការងារ​ថ្នាក់ជាតិ នៅពេលនេះ គឺ​ដើម្បី​ដោះស្រាយ នូវ​រាល់​បញ្ហា និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​ជីក្រែង ដូច្នេះ​សូម​ប្រជាពលរដ្ឋ ដែលមាន​វត្តមាន​នៅទីនេះ សូម​លើក​ជា​សំណួរ ក៏ដូចជា​សំណូមពរ​ដល់​ក្រុមការងារ​ជំនាញ​ធ្វើការ​ដោះស្រាយ​។​

​ដោយមាន​ការសម្របសម្រួល​ពី​លោក ពៅ ប៊ុនធឿន​អភិបាលស្រុក​ជីក្រែង ប្រជាពលរដ្ឋ​ដែលមាន​វត្ត​មាននៅ​ទីនោះ បាន​លើក​ជា​សំណួរ​ចម្រុះ​ជាច្រើន ដែល​ពាក់ព័ន្ធ​ទៅនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ក្នុងនោះ​រួមមាន​:
• សំណូមពរ​កសាង​ផ្លូវ​
• សំណូមពរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​ចាប់ពី​និទ្ទេស A ដល់​និទ្ទេស C និង​គ្រូបង្រៀន​បំប៉ន​មុន​ប្រឡង​
• បញ្ហា​ការ​រាលដាល​ជំងឺឆ្លង​បណ្ដាល​ឲ្យ​សត្វពាហនៈ​ងាប់ ជាពិសេស​សត្វ​ជ្រូក​
• បញ្ហា​សំរាម​នៅតាម​ដងផ្លូវ និង​ក្នុងការ​បង្ហូរទឹក​សម្អុយ​ចូល​ស្ទឹង​ជីក្រែង​
• បញ្ហា​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​សេវាករ​អគ្គិសនី​
​បញ្ហា និង​សំណូមពរ​ខាងលើ ត្រូវបាន​ក្រុមការងារ​មន្ទីរ​អង្គភាព​ជំនាញ​ដែលមាន​វត្ត​មាននៅ​ទីនោះ ធ្វើការ​បកស្រាយ និង​ខ្លះទៀត​ទទួល​យកទៅ​ដោះស្រាយ ដោយឡែក​សំណូមពរ និង​បញ្ហា​មួយចំនួនទៀត ដែល​មិនទាន់​ដោះស្រាយ ដោយសារ​មន្ទីរ​អង្គភាព​ជំនាញ​បានស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​រួចហើយ តែ​នៅ​រង់ចាំ​ការសម្រេច និង​អនុវត្ត​ផ្ទាល់​ពី​ក្រសួង​សា​ម៉ី​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​ទន្ទឹម​នោះ ចំពោះ​សំណួរ​ពាក់ព័ន្ធ​នឹង​ការផ្ដល់​សេវាសាធារណៈ​នានា​ក្នុង​មូលដ្ឋាន ក្រុមការងារ​មន្ទីរ​អង្គភាព​ជំនាញ បានធ្វើការ​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ ដែល​ធ្វើ​ឲ្យ​ពួកគាត់​យល់ និង​អាច​ទទួលយកបាន​។​

​អត្ថបទ និង រូបភាព ៖ លោក សេង ផល្លី​

Tags: ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្តវេទិកាសាធារណៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​ខេត្តសៀមរាប បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ទៅកាន់​តុលាការខេត្ត​

សមត្ថកិច្ច​ខេត្តសៀមរាប បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ទៅកាន់​តុលាការខេត្ត​

មុខសញ្ញា​លួច​ឆក់និង​គ្រឿងញៀន​ចំនួន​៧​នាក់​ក្នុង​ខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

មុខសញ្ញា​លួច​ឆក់និង​គ្រឿងញៀន​ចំនួន​៧​នាក់​ក្នុង​ខេត្តសៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

រដ្ឋបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្តនិងមន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​២នៅ​វត្ត​រាជ​បូព៌

រដ្ឋបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្តនិងមន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​២នៅ​វត្ត​រាជ​បូព៌

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.