Friday, January 22, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្តនិងមន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​២នៅ​វត្ត​រាជ​បូព៌

ដោយ Pothe Thun
15/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្តនិងមន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​២នៅ​វត្ត​រាជ​បូព៌
60
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ រដ្ឋបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម កាន់បិណ្ឌ​វេន​ទី​២ នៃ​ពិធីបុណ្យ​ភ្ជុំ បិណ្ឌ​នៅ​វត្ត​រាជ​បូព៌ ស្ថិតក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត រួម​ជាមួយនឹង​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត ដោយ​នាំយកទៅ​ជាមួយ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ទ័​យ្យ​ទានវត្ថុ​មួយចំនួន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ នៅក្នុង​វត្ត រួមមាន​៖ អង្ករ ២៥០ គ​ក្រ ទឹកក្រូច ១០ កេស ទឹក​សុទ្ធ ១០ កេស ទឹកត្រី ៤ យួរ ទឹកស៊ីអ៊ីវ ៤ យួរ ត្រីខ ១ កេះ ស្ករស ១០ គ​ក្រ និង ទឹកដោះគោ ១ កេស តែ ៥ កញ្ចប់​ធំ បច្ច័យ​សម្រាប់​វត្ត​មួយចំនួន​ផងដែរ ។​

​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ មាន​ថេរ​ដិ​កា​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណីជាតិ​ដទៃទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​រយ​:​ពេល​១៥​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ខែភទ្របទ រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​ត្រូវ​នឹង​ខែកញ្ញា​ឬ​តុលា​។​

​ព្រះអង្គ មាន​ថេរ​ដិ​កា​ទៀតថា ជា​រៀងរាល់ឆ្នាំ ប្រជាជន​ខ្មែរ​តែងតែ មាន​ទម្លាប់​ធ្វើ​ចង្ហាន់ និង​នំចំណី យកទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ទៅដល់​វិញ្ញាណក្ខន្ធ​ប្រែ​ត នរក ដែលជា​សាច់ញាតិ​របស់ខ្លួន​បាន​សេពសោយ​។ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ទៀតថា ក្នុងអំឡុងពេល​យមបាល​ដោះលែង​ប្រែ​ត ចំ​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​ឧទ្ទិស​ជូន​ដូនតា​របស់ខ្លួន ព្រោះ​ប្រជាពលរដ្ឋ​យើង​គិតថា នៅពេល​ដូនតា​នៅរស់​អាច និង​ធ្វើ​រឿង​មិនល្អ ដែល​អាច​ធ្លាក់​ទៅកាន់​ទី​មិន​សមគួរ ទើប​កូនចៅ​ធ្វើបុណ្យ​បញ្ជូនទៅ​ពួកគាត់​នឹង​រួច​ផុតពី​កម្ម​ពៀរ​ទាំងនោះ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

22/01/2021
កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ

កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ

22/01/2021

​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា វិស័យ​អាណាចក្រ និង​ពុ​ទ្ឋ​ចក្រ​នៅ​កម្ពុជា គឺ​ដើរ​ទន្ទឹមគ្នា​ពុំ​អាច​ខ្វះ​មួយណា​បានឡើយ ហេតុនេះ​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​រីកចំរើន​លូតលាស់​ទៅបាន គឺ​អាស្រ័យ​ដោយ​ប្រជា​ពុ​ទ្ឋ​បរិស័ទ​មាន​ជីវភាព​សម្បូរ​ធូរធារ ជាក់ស្តែង​
​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អ្វីៗ​បាន​នឹង​កំពុង​រីកចំរើន​ជឿនលឿន​ទៅមុខ​ឥតឈប់ឈរ​ក្រោម​ដំបូល​សន្តិភាព​តែមួយ​ប្រទេស​មាន​ស្ថេរភាព​មាន​សុខសន្តិភាព​ទើប​យើង​មានឱកាស​បាន​បំពេញ​បុណ្យ​តាម​ទៅ​កាល​វេលា​តាម​គន្លង​ប្រពៃណី​ពី​ជីដូន​ជីតា​បាន​ពេញលេញ​ដោយ​គ្មាន​ក្តីបារម្ភ ។​

​លោកស្រី អភិបាលរង​ខេត្ត មានប្រសាសន៍​បន្តទៀត​ថា ជាក់ស្ដែង វត្ត​រាជ​បូព៌ ជា​បូជនីយដ្ឋាន និង​បុរាណ​ដ្ឋា​ន​ដ៏​ល្បី​មួយ​នៅក្នុង​ខេត្តសៀមរាប ដែល​បាន​កសាងឡើង​ក្នុង​រវាង​ឆ្នាំ​១៦៥០ មក​ម្លេះ វត្ត​រាជ​បូ​ណ៌​ជា​វត្ត​ដែល​សម្បូរ​ទៅដោយ​អ្នកប្រាជ្ញ និង​មន្ត្រី​ស​ង្ឈ ដែលមាន​ឋានានុក្រម​ខ្ពស់ៗ​គង់នៅ​ដូចជា​សម្ដេចព្រះសង្ឃរាជ​ទេព វង្ស​, ព្រះមហា​វិមលធម្ម ពិន សែម ព្រះ​រាជាគណ​:​ថ្នាក់​ទោ​ជាដើម ។ ហើយ​វត្ត​នេះ​ក៏​ជាវ​ត្ត​កំណើត​របស់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​សាង​ព្រះ​ផ្នួស​នៅ​វត្ត​នេះ​តាំងពី​សាមណេរ តម​ក ហើយ​សម្តេច​ធ្លាប់មាន​តួរ​នាទី​ជា​ព្រះ​គ្រូសូត្រស្តាំ​ក្នុង​វត្ត​រាជ​បូ​ណ៌​នេះ​ផងដែរ ។​

​លោ​ស្រី យូ សុភា បន្ថែមថា វត្ត​រាជ​បូ​ណ៌ ក៏​ជា​កន្លែង​អប់រំ​មួយ​ដែរ ដោយសារតែ​វត្ត​នេះ បាន​បើក​សាលា​ពុទ្ធ​វិទ្យាល័យ​ដែល​ផ្តល់​ឲ្យ​ព្រះសង្ឃ​ក្នុង​ខេត្ត​ដ៏​ដូចជា​ព្រះសង្ឃ​មកពី​បណ្តា​ខេត្ត​នានា មានឱកាស​រៀនសូត្រ​នូវ​ចំណេះដឹង ទាំង​ខាង​ពុទ្ធសាសនា​ក៏ដូចជា​ចំណេះដឹង​ទូទៅ​មាន​គណិតវិទ្យា វិទ្យាសាស្ត្រ និង​ភាសា បរទេស​ជាដើម​។ ជាមួយគ្នា​នោះ វត្តមាន​មជ្ឈមណ្ឌល​វប្បធម៌ និង​សិ​ល្បះ ដែលមាន បង្រៀន​នូវ​ចំណេះដឹង​ខាង​ផ្នែក​របាំ ផ្នែក​ដាប់​ឆ្លាក់ ផ្នែក​គំនូរ ផ្នែក​ភ្លេង​បូរាណ មាន​ទាំង​ស្បែក តូច ស្បែក​ធំ ភ្លេងពិណពាទ្យ ភ្លេង​ប្រពៃណី​(​ភ្លេង​ការ​) ជាដើម ដែល​នេះ សុទ្ធតែជា​ការចូលរួម​ថែរក្សា​នូវ​សម្បត្តិ​វប្បធម៌​របស់​ខ្មែ​យើង ឲ្យ​គង់វង្ស​យូរអង្វែង តទៅ​កូនចៅ​ជំនាន់​ក្រោយ​ទៀត ៕

​អត្ថបទ និង រូបភាព ៖​អ៊ុន ណា​រាជ្យ​

Tags: កាន់បិណ្ឌមន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប​វត្ត​រាជ​បូព៌​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​ជាង២០០០​នាក់បានទទួល​ពិនិត្យនិង​ព្យាបាល​ជំងឺ ពី​ក្រុមគ្រូពេទ្យ​ស្ន័​គ្រ​ចិត្ត​យុវជន ស​ម្តេ​ស​តេ​ជោ ដោយ​ឥត​បង់ថ្លៃ !

ប្រជាពលរដ្ឋ​ជាង២០០០​នាក់បានទទួល​ពិនិត្យនិង​ព្យាបាល​ជំងឺ ពី​ក្រុមគ្រូពេទ្យ​ស្ន័​គ្រ​ចិត្ត​យុវជន ស​ម្តេ​ស​តេ​ជោ ដោយ​ឥត​បង់ថ្លៃ !

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​៖គ្រូពេទ្យមាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស[….]មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ​

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​៖គ្រូពេទ្យមាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស[....]មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ​

រថយន្ត​មួយ​គ្រឿង​បើក​លើស​ល្បឿន​កំណត់​ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុក​យុវជន​ម្នាក់​ស្លាប់​

រថយន្ត​មួយ​គ្រឿង​បើក​លើស​ល្បឿន​កំណត់​ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុក​យុវជន​ម្នាក់​ស្លាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,124)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,861)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (437)
  • សេដ្ឋកិច្ច និង កសិកម្ម (117)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.