Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​៖គ្រូពេទ្យមាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស[….]មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ​

ដោយ Pothe Thun
16/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​៖គ្រូពេទ្យមាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស[….]មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ​
96
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងនាម​(​យើង​)​ជា​គ្រូពេទ្យ មាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស នៅ​ពេល​ពួកគាត់​មាន​ជំងឺ​ដោយ​ប្រការ​ណាមួយ យើង​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​អ្នកជំងឺ មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ ត្រូវមាន​ក្រមសីលធម៌ ភាពស្និទ្ធស្នាល និង​ត្រូវ​ធ្វើការ​ពន្យល់​ដល់​ពួកគាត់​ឲ្យបាន​ច្បាស់ នេះ​បើ​តាម​ការលើកឡើង របស់ ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ ក្នុង​ពិធី​អបអរសាទរ​ទិវា​អភិវឌ្ឍ​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១១ ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ។​

​ឯកឧត្តម ធា គ្រុយ មានប្រសាសន៍​បន្ថែម​ថា គ្រូពេទ្យ​មិន​ត្រូវ​ធ្វើតាម​បញ្ជា របស់​ក្រុម​គ្រួសារ​អ្នក​អ្នកជំងឺ​ទេ ព្រោះ​គាត់​មិនមែន​ជា​គ្រូពេទ្យ​ទេ ដូច្នេះ​មានតែ​ក្រុមគ្រូពេទ្យ ដែល​ដឹង​ពី​ប្រភេទ​ជំងឺ និង​ស្ថានភាព​ជំងឺ​របស់​គាត់ បើ​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ហួស​ពី​សមត្ថភាព​របស់​គ្រូពេទ្យ ត្រូវ​បញ្ជូន​គាត់​ទៅ​សង្គ្រោះ និង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ណា ដែល​មាន​លទ្ធភាព​ព្យាបាល​។ ទន្ទឹម​នោះ ឯកឧត្តម ក៏​បាន​ផ្ដាំផ្ញើ​ដល់ ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ប្រធាន​មន្ទីរពេទ្យ ត្រូវធ្វើ​ការផ្តល់​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់ ដោយ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទីទ័លក្រ​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ រាជរដ្ឋាភិបាល​នឹង​ចេញ​ថ្លៃ​សេវា​សម្រាក​ព្យាបាល​ជូន​ពួកគាត់​។ មួយវិញទៀត ក្រុមគ្រូពេទ្យ​ត្រូវ​យកចិត្ត​ដាក់​ក្នុង​ការងារ​របស់​ខ្លួន ត្រូវគោរព​តួនាទី និង​ពេលវេលា​ម៉ោង​ធ្វើការ ជាពិសេស​ក្នុង​ការ​ប្រចាំការ​នៅ​ផ្នែក​នីមួយៗ ត្រូវ​មាន​គ្រូពេទ្យ​ប្រចាំការ​ជាប់​គ្រប់​ម៉ោង នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ ព្រោះ​បញ្ហា​អ្នកជំងឺ​យើង​មើលមិនឃើញ គឺ​មាន​គ្រប់​ពេលវេលា​ដែល​កើតឡើង​។​

​មាន​វត្តមាន​ក្នុង​ឱកាស​នោះ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បានលើកឡើង​ពី​ការ ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​នូវ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ជានិច្ច ហើយ​ខិតខំ​បំពេញ​កាតព្វកិច្ច​ជា​គ្រូពេទ្យ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​នោះ​ផ្នែក​នីមួយៗ​មានការ ប្រចាំ​ការណ៍​ជាប់ ជានិច្ច​២៤​ម៉ោង លើ​២៤​ម៉ោង ចំពោះ​ក្រម​សីលធម៌​របស់​ក្រុមគ្រូពេទ្យ គឺ​អនុវត្តន៍​បាន​ល្អប្រសើរ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​-​ក្រុង ក្នុង​ខេត្ត​សៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

25/05/2022
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

25/05/2022

​អត្ថបទ និង រូបភាព ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: គ្រូពេទ្យ​ទិវា​អភិវឌ្ឍ​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១១រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត​មួយ​គ្រឿង​បើក​លើស​ល្បឿន​កំណត់​ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុក​យុវជន​ម្នាក់​ស្លាប់​

រថយន្ត​មួយ​គ្រឿង​បើក​លើស​ល្បឿន​កំណត់​ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុក​យុវជន​ម្នាក់​ស្លាប់​

​ចិន​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៃ​ការនាំចេញ​កៅស៊ូ​របស់​ថៃ

​ចិន​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៃ​ការនាំចេញ​កៅស៊ូ​របស់​ថៃ

ទីតាំង​ប្រេង២​កន្លែង​របស់​អា​រ៉ាប៊ី​សា​អូឌីង ត្រូវ​បាន​វាយប្រហារ អាមេរិកចោទ​អ៊ីរ៉ង់​ថាជា​អ្នកបង្ក​

ទីតាំង​ប្រេង២​កន្លែង​របស់​អា​រ៉ាប៊ី​សា​អូឌីង ត្រូវ​បាន​វាយប្រហារ អាមេរិកចោទ​អ៊ីរ៉ង់​ថាជា​អ្នកបង្ក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,652)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,974)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (548)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.