Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋ​ជាង២០០០​នាក់បានទទួល​ពិនិត្យនិង​ព្យាបាល​ជំងឺ ពី​ក្រុមគ្រូពេទ្យ​ស្ន័​គ្រ​ចិត្ត​យុវជន ស​ម្តេ​ស​តេ​ជោ ដោយ​ឥត​បង់ថ្លៃ !

ដោយ Pothe Thun
15/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋ​ជាង២០០០​នាក់បានទទួល​ពិនិត្យនិង​ព្យាបាល​ជំងឺ ពី​ក្រុមគ្រូពេទ្យ​ស្ន័​គ្រ​ចិត្ត​យុវជន ស​ម្តេ​ស​តេ​ជោ ដោយ​ឥត​បង់ថ្លៃ !
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយ​កម​ជ្ឈ​ម​ណ្ឌ​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ព្រមទាំង​នាយករង នាយផ្នែក យោធិន​ពិការ គ្រួសារ​យោធិន លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ជាង​២០០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ កញ្ញា ឆ្នាំ​២០១៩ បានទទួល ស្វាគមន៍ លោកជំទាវ ពេជ្រ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សា ភិ​បាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន ស​ម្តេ​ស​តេ​ជោ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ន័​គ្រ​ចិត្ត​យុវជន របស់​ស​ម្តេ​ស ជាង​៣០០​នាក់ មក​បោះទីតាំង​សម្រាប់ ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ នៅ​វិទ្យាល័យ​ស្នារ​តេ​ជោ​៣១៧ រយ​:​ពេល​មួយថ្ងៃ ស្ថិតនៅ​ភូមិ​ស្នារ​តេ​ជោ ឃុំ​បា​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា បានអោយដឹងថា​៖ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប ចាប់បដិសន្ធិ​ឡើង ក្រោម​ការផ្តួចផ្តើម​ដោយ​គតិបណ្ឌិត​របស់​ស​ម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្តើម​កសាង​ក្នុង​រយ​:​ពេល​៣​ឆ្នាំ​គឺ ២០០៨, ២០០៩, ២០១០ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១១ ទើប​ដំណើរការ​កាត់​ខ្សែបូរ សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ រហូតមកដល់​បច្ចុប្បន្ន​នេះ បងប្អូន​យោធិន​ពិការ ដែលមាន​សេចក្តីប្រកាស​ទទួលស្គាល់​ជា​យោធិន​ពិការ របស់​ក្រសួងការពារជាតិ បាន​ចូលមក​រស់នៅ​មាន​ចំនួន ២៩១​គ្រួសារ ក្នុងនោះ​យោធិន​ពិការ​ចំនួន​២៦៦​គ្រួសារ​, លោកគ្រូ​អ្នកគ្រូ​ចំនួន​២៣​គ្រួសារ , ពេទ្យឆ្មប​ចំនួន​២ គ្រួសារ និង​សមាជិក​សរុប​រួមមាន​ចំនួន​១,២៩១​នាក់ ប្រុស​ចំនួន ៦៧៤​នាក់ ស្រី​ចំនួន ៦១៧​នាក់ ។ ក្នុងនោះ រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ផ្តល់​ដី ០១​ហិកតា​កន្លះ និង​លំនៅដ្ឋាន​មួយ​ខ្នង​៥​ម x ៧​ម ដើម្បី​បង្កបង្កើនផល និង​ការ​ចិញ្ចឹមសត្វ សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​អោយបាន​ប្រសើ​ឡើង ។

​លោកជំទាវ ពេជ្រ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត មានមតិ​សំណេះសំណាល ថា​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនដែល​ភ្លេច​បងប្អូន យុទ្ធជន​ពិការ ន​និង​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​ឡើយ ផ្ទុយ​មកវិញ​សម្តេច​តែងតែ​គិតដល់ បងប្អូន​ជានិច្ច ក្នុងនោះ​សម្តេច​បាន​ផ្តួចផ្តើម​បង្កើត សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តាំងពី​ឆ្នាំ​២០១២ ដោយ​ចាប់ផ្តើម​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ទូទៅ ក្រោយមក​យោងតាម​ប្រសាសន៍​សម្តេច បាន​អនុញ្ញាតឱ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះមក​ព្យាបាល​ជំងឺ​ជូន គ​គ្រប់​ភូមិភាគ គឺជា​ព្យាបាល​ជូន​ដល់​នាយទាហាន ពលទាហាន​ទាំងអស់ និង ជាពិសេស​យោធិន​ពិការ ។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​លោកជំទាវ បន្តថា ការ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅទីនេះ​គឺជា​លើកទីមួយ ប៉ុន្តែ​វា​ជា​លើក​ទី​បួន​ហើយ សម្រាប់​នៅ​ខេត្តសៀមរាប ។ នៅក្នុង​ករណី​សភាព​ជំងឺ​ស្រាល​ការព្យាបាល គឺ​ធ្វើបាន​នៅនឹងកន្លែង​ដោយផ្ទាល់ ប៉ុន្តែ​បើ​ប្រភេទ​ជំងឺ​ធ្ងន់ ធ្ង​រ និង​ធ្វើការ​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្ត ឬ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ភ្នំពេញ ចំណែក​ថ្លៃ​សោហ៊ុយ​ធ្វើដំណើរ ហូបចុក ព្យាបាល គឺ​សម្តេច​តេ​ជោ ជា​អ្នកទទួលខុសត្រូវ​ទាំងអស់ ។​

​យោងតាម​របាយការណ៍ មាន​ប្រពល​រដ្ឋ​មក​ទទួល​ការព្យាបាល​ជម្ងឺ​មាន​ចំនួន​២,២៦៧​នាក់ មកពី​ស្រុក​ប្រាសាទបាគង​, ស្រុក​បន្ទាយស្រី​, ស្រុក​ស្វាយ​លើ​, ស្រុក​វ៉ារិន និង​ស្រុក​សូទ្រនិគម​ន៍ ។​
ការពិនិត្យ និង ព្យាបាល រួមមាន​ប្រភេទ​ជំងឺ ដូចខាងក្រោម ៖
១. ផ្នែក​ជំងឺ​ទូទៅ​ចំនួន ១៥៦១ នាក់​
២. ផ្នែក​ជំងឺ​មាត់​ធ្មេញ​ចំនួន ៩៧ នាក់​
៣.​ផ្នែក​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ចំនួន ៥០​នាក់​
៤. ផ្នែក​ជំងឺ​ភ្នែក ចំនួន ៣៣២ នាក់​
៥. ផ្នែក​ជំងឺ​រោគ​ស្ត្រី​ចំនួន ៧២ នាក់​
៦. ផ្នែក​វះកាត់​តូច​ចំនួន ២៣ នាក់​
៧. ផ្នែក​អេកូ​សាស្ត្រ​ចំនួន ៦១ នាក់​
៨. ផ្នែក​ជំងឺ​សើ​ស្បែក​ចំនួន ២៥ នាក់​
៩. ផ្នែក​ជំងឺ​ឬ​ស​ដូង​បាត​ចំនួន​៤០ នាក់​
១០. ផ្នែក​មន្ទីរពិសោធន៍​ចំនួន​១៦ នាក់​
​ក្នុងនេះ​មាន​អ្នកជំងឺ​ត្រូវ​បញ្ជូនទៅ​ព្យាបាល បន្ត​ចំនួន​៤៥ នាក់ ( ទៅ​ភ្នំពេញ ចំនួន ៥ នាក់ )​។​

នៅក្នុង​ឱកាស​នោះដែរ លោកជំទាវ ក៏បាន​ចែកជូន​សម្ភារ​: និង​ថវិកា​ដល់​សិស្ស​នុ​សិស្ស​ចំនួន​១០០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន សៀវភៅសរសេរ ២​ក្បាល ខ្មៅ​ដៃ​១​ដើម កាបូប​ដាក់​សៀវភៅ​១ និង​ថវិកា ២០០០​រៀល​, ផ្តល់​ថវិកា​ដល់​វិទ្យាល័យ​ស្នា​តេ​ជោ​៣១៧ ចំនួន ១​លាន​រៀល ,​ចែកជូន​សិស្សានុសិស្ស​ជួយ​ក្រុមការងារ​គ្រូពេទ្យ ចំនួន​៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ២០០០០​រៀល , ក្រុមការងារ​សណ្តាប់ធ្នាប់​ចំនួន​៣២​នាក់​ក្នុង​ម្នាក់ៗ​ចំនួន​២០០០០​រៀល និង​ចែក​អង្ករ​ជូន​គ្រួសារ​យោធិន​ពិការ ចំនួន ២៩១ គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន ៤០ គីឡូក្រាម ។ ជា​ចុងក្រោយ​លោកជំទាវ ក៏បាន​សន្យាថា​៖ នឹង​ផ្តល់​អណ្តូងទឹក​ចំនួន​៥ កន្លែង​ផងដែរ ៕

​អត្ថបទ និង​រូបភាព​:​លោក​អ៊ិន សី​ហរិ​ទ្ធ កែសម្រួល​ដោយ​លីវ សុខុន !!! ។​

Tags: គ្រូពេទ្យ​ស្ន័​គ្រ​ចិត្ត​យុវជនស​ម្តេ​ស​តេ​ជោពិនិត្យនិង​ព្យាបាល​ជំងឺឥត​បង់ថ្លៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​៖គ្រូពេទ្យមាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស[….]មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ​

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​៖គ្រូពេទ្យមាន​កាតព្វកិច្ច​ក្នុង​ការជួយ​សង្គ្រោះ​មនុស្ស[....]មិន​ត្រូវ​ធ្វើកា​រលំៗ​យក​តែ​រួចខ្លួន​នោះទេ​

រថយន្ត​មួយ​គ្រឿង​បើក​លើស​ល្បឿន​កំណត់​ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុក​យុវជន​ម្នាក់​ស្លាប់​

រថយន្ត​មួយ​គ្រឿង​បើក​លើស​ល្បឿន​កំណត់​ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​បុក​យុវជន​ម្នាក់​ស្លាប់​

​ចិន​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៃ​ការនាំចេញ​កៅស៊ូ​របស់​ថៃ

​ចិន​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​នៃ​ការនាំចេញ​កៅស៊ូ​របស់​ថៃ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.