កុមារគ-ថ្លង់នៅខេត្តសៀមរាបទទួលបានការបណ្ដុះបណ្ដាលបង្រៀនហែលទឹកដើម្បីផ្តល់សមត្ថភាពរំដោះខ្លួនពីការលង់ទឹក
កុមារគ-ថ្លង់ចំនួន៦០នាក់មកពីសាលាអប់រំពិសេសសៀមរាប បានទទួលការបណ្ដុះបណ្ដាលពីរបៀបហែលទឹក ក្នុងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ដើម្បីផ្តល់សមត្ថភាពរំដោះខ្លួនពីការលង់ទឹក ខណៈក្នុងឆ្នាំ២០១២កន្លងទៅ បើប្រៀប ធៀប រវាងប្រទេសអូស្ត្រាលី និងកម្ពុជា បង្ហាញឲ្យឃើញថា ក្នុងចំណោមមនុស្សដែលមានអាយុក្រោម១៥ឆ្នាំ នៅប្រទេសអូស្ត្រាលី មានអ្នកបាត់បង់ជីវិតដោយសារការលង់ទឹកប្រមាណជាជាង ៤០នាក់ក្នុងមួយឆ្នាំ ចំណែកឯនៅកម្ពុជាវិញ មានចំនួនរហូតដល់ជាង ...