ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី
ដើម្បីលើកកម្ពស់វិស័យបរិស្ថាន ទីតាំងអាជីវកម្មមួយកន្លែង បានប្រមែប្រមូលកាកអំពៅ កម្ទេចឈើអាចម៍រណា ត្រឡោកដូង គ្រាប់ត្នោតជាដើម មកកែច្នៃធ្វើជាអុសបរិស្ថាន សម្រាប់ជំនួសអុសប្រពៃណីដែលពលរដ្ឋតែងទៅកាប់ពីព្រៃធម្មជាតិ។ ប្រធានផ្នែកលក់ប្រចាំស្ថាប័នចង្រ្កានបរិស្ថានACE លោក សែម ចាន់វាសនា បាននិយាយនៅព្រឹកថ្ងៃទី០៨ សែសីហា ឆ្នាំ២០២៣នេះថា កាលពីឆ្នាំ២០១៩ ដោយមើលឃើញពីការបំពុលបរិស្ថានដែលកើតចេញពីការប្រើប្រាស់អុសធម្មជាតិ ប្រើធ្យូង ក្នុងការចម្អិនម្ហូបប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជានេះ កូនខ្មែរមួយក្រុមបានផ្តួចផ្តើមបង្កើតជាចង្ក្រានបរិស្ថានមួយប្រភេទ ...