Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ស្នើដល់អ្នកពាក់ព័ន្ធបន្តចូលរួមឱ្យសកម្មបន្ថែមទៀត ដើម្បីឱ្យខេត្តឈានទៅសម្រេចជោគជ័យនៃការអភិវឌ្ឍវិស័យសុខាភិបាល

ដោយ Pothe Thun
28/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានស្នើដល់អ្នកពាក់ព័ន្ធវិស័យសុខាភិបាលក្នុងខេត្តទាំងអស់ បន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីឱ្យខេត្តរបស់យើងឈានទៅសម្រេចជោគជ័យ ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍវិស័យសុខាភិបាល និងជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រការពង្រីកវិសាលភាពឆ្ពោះទៅកាន់គោលដៅនៃការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ប្រកបដោយប្រសិទ្ធភាព។

ថ្លែងបិទសន្និបាតការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ផ្តល់យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងការជឿជាក់។ ត្រូវបន្តយកចិត្តទុកដាក់លើផែនការគន្លឹះក្នុងវិស័យសុខាភិបាល ព្រោះការងារនេះ មិនអាស្រ័យលើមន្ត្រីសុខាភិបាលតែមួយតួអង្គប៉ុណ្ណោះទេ គឺទាមទារឱ្យគ្រប់គ្នា រួមទាំងប្រជាជនទាំងអស់ចូលរួម និងផ្តល់កិច្ចសហការ ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាត់តែប្រសើរឡើង។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ និងបង្កើនជំរុញការងារថែទាំសុខភាពបឋមជូនប្រជាជននៅគ្រប់មូលដ្ឋានសុខាភិបាលសុខភាពសាធារណៈទាំងអស់។ បន្តខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២៤ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពទិសដៅឆ្នាំ២០២៥។ ពង្រឹងលើការងារអប់រំ លើកកម្ពស់សុខភាព ដែលជាអាទិភាពចម្បង តាមរយៈផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីបន្តយុទ្ធនាការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅជាប្រចាំរបស់ប្រជាជន ដូចជា “តិចអំបិល តិចខ្លាញ់ តិចស្ករ” និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ជាដើម។ បន្តពង្រឹងសមត្ថភាព ការអនុវត្ដន៍ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីរាជការសុខាភិបាល តាមរយៈអភិបាលកិច្ច ដើម្បីឱ្យការផ្តល់សេវាជូនប្រជាជនទាន់ពេលវេលា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងធម្មការនិងអាជ្ញាធរខេត្ត ផ្ដល់អណ្តូងទឹក និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិសាស្រ្តខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងធម្មការនិងអាជ្ញាធរខេត្ត ផ្ដល់អណ្តូងទឹក និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិសាស្រ្តខេត្តសៀមរាប

អ្នកជំនាញផ្នែកកសិកម្ម បើកដំណើរការគម្រោង“ភាពជាដៃគូលើកកម្ពស់កសិកម្មឆ្លាតវៃនៅកម្ពុជា” ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

អ្នកជំនាញផ្នែកកសិកម្ម បើកដំណើរការគម្រោង“ភាពជាដៃគូលើកកម្ពស់កសិកម្មឆ្លាតវៃនៅកម្ពុជា” ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.