Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំក្រសួងធម្មការនិងអាជ្ញាធរខេត្ត ផ្ដល់អណ្តូងទឹក និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្រីក្រក្នុងភូមិសាស្រ្តខេត្តសៀមរាប

ដោយ Pothe Thun
28/03/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង លោក លី សារី អភិបាលរងខេត្តសៀមរាប បានប្រគល់អណ្ដូងស្នប់អាហ្វ្រ៊ីដេសចំនួន ៥អណ្ដូង និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះរស់នៅក្នុងខេត្តសៀមរាប ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងដោះស្រាយជីវភាព។

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ទឹកគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ចំពោះសមិទ្ធផលអណ្ដូងទឹកថ្មីនេះ គឺជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍នៅតាមទីជនបទ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ហើយខ្វះខាតទឹកនៅរដូវប្រាំង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ដែរថា ការរួមសាមគ្គីភាព គឺជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ការចេះជួយយកអាសាគ្នាជួយគ្នា គឺជារឿងសំខាន់សម្រាប់ការរស់នៅប្រកបដោយភាពរីកចម្រើន និងរស់នៅប្រកបដោយសុខដុម មិនប្រកាន់នៃនិន្នាការណាមួយនោះទេ ការចេះចូលរួមជួយគ្នា ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន ពីព្រោះយើងគឺជាខ្មែរ ខ្មែរត្រូវតែមានការសាមគ្គីភាពជានិច្ច។

ឯកឧត្តមមានប្រសាសន៍បន្តថា សម្រាប់សមិទ្ធផលទាំងអស់ដែលបានផ្ដល់ជុនបងប្អូននាពេលនេះ គឺបានមកពីរការរួមសហការរបស់គ្រីស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកា តាមរយៈឯកឧត្តម ក្នុងការចុះជួយដល់ប្រជាជនតាមសហគមន៍។ ក្នុងនោះអណ្ដូងទឹកទាំង៥ គឺផ្ដល់ជូនប្រជពលរដ្ឋរស់នៅភូមិតាត្រាវ ឃុំស្វាយចេក ភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ និងភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

សូមជម្រាបថា ជាមួយនឹងការប្រគល់អណ្តូងនេះដែរ ក្រុមការងារក៏បានចែកគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន ៦០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម មី១កេស ទឹកត្រី ១យួរ និងត្រីខកំប៉ុង ១យួរ និងបានចែកអំណោយជាសម្ភារៈសិក្សាជូនដល់កុមារចំនួន ៦៦នាក់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញផ្នែកកសិកម្ម បើកដំណើរការគម្រោង“ភាពជាដៃគូលើកកម្ពស់កសិកម្មឆ្លាតវៃនៅកម្ពុជា” ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

អ្នកជំនាញផ្នែកកសិកម្ម បើកដំណើរការគម្រោង“ភាពជាដៃគូលើកកម្ពស់កសិកម្មឆ្លាតវៃនៅកម្ពុជា” ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.