កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រីនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង/ស្រុកជាច្រើនរូប។ លោក សុខ ថុល មានប្រសាសន៍ថា កំណែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីស្នូលក្នុងការកសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាងអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ ...