Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបបង្ហាញថា ការហោះហើរត្រង់ពីកូរ៉េ មកកាន់ខេត្តសៀមរាប នឹងបើកដំណើរឡើងវិញនាពេលឆាប់ៗនេះ

ដោយ Pothe Thun
03/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាបបង្ហាញថា ការហោះហើរត្រង់ពីកូរ៉េ មកកាន់ខេត្តសៀមរាប នឹងបើកដំណើរឡើងវិញនាពេលឆាប់ៗនេះ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយការផ្អាកដំណើរការហោះហើរត្រង់ពីសាធារណរដ្ឋកូរ៉េមក មកកាន់ខេត្តសៀមរាប ដោយសារវិបត្តិជំងឹកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ការហោះហើរត្រង់នេះ នឹងបើកដំណើរឡើងវិញនាពេលឆាប់ នេះបើតាមការប្រសាសន៍ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មុនពេលបញ្ចប់អាណត្តិ នៅសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម Park Sungjin បានសម្ដែងការកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវជំងឺកូវីដ-១៩។ ជាមួយនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវិដ-១៩ ជូនប្រជាជនកូរ៉េ ក៏ដូចជាជនបរទេសដទៃទៀតនៅកម្ពុជាដោយឥតគិតថ្លៃ ដោយមិនបានប្រកាន់ពូជសាសន៍ និងពណ៌សំបុរ។ បន្ថែមពីនេះ អាជ្ញាធរខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅប្រកបអាជីកម្ម និងការងារនៅខេត្តសៀមរាបប្រមាណ ២ពាន់នាក់ផងដែរ។

ឯកឧត្តមអគ្គកុងស៊ុល ក៏បានបញ្ជាក់ផងដែរថា ទោះបីវិបត្តិជំងឺកូវិដ-១៩ បានធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី នៃសាធារណរដ្ឋកូរ៉េ ជាមួយខេត្តសៀមរាប មានការរាំងស្ទះក្ដី ឯកឧត្តមនឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការនេះឡើងវិញ និងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងជំនួបប្រកបដោយភាពស្និតស្នាលនោះ ឯកឧត្តម ទៀ សីហា លើកឡើងថា ក្នុងរយៈពេល៣ឆ្នាំ នៃការបំពេញបេសកកម្មឯកឧត្តម Park Sungjin ជាមួយរដ្ឋបាលខេត្តសៀមរាប បានទទួលលទ្ធផលជាផ្លែផ្កាគួឲ្យកត់សម្គាល់ រួមមាន ការចូលរួមលើកកម្ពស់វិស័យអប់រំ សុខាភិបាល កសិកម្ម ក្នុងខេត្ត ជាពិសេសការបង្កើតភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងចំណេះដឹងសិស្សានុស្សចាប់ពីថ្នាក់បឋម ដល់ថ្នាក់វិទ្យាល័យ។

សម្រាប់ខែតុលាខាងមុខនេះ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ប្រតិភូរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តមផ្ទាល់ នឹងធ្វើដំណើរទៅកាន់ខេត្ត ក្រុងសម្ព័ន្ធមេត្រី នៃសាធារណរដ្ឋកូរ៉េ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងរឹតចំណងមិត្តភាពនៃប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ចូលមកកម្ពុជានៅថ្ងៃខាងមុខ ដែលនឹងធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប កាន់មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវិដ១៩៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

Free ten No- play free zeus slots deposit Harbors

កិច្ចប្រជុំសាមញ្ញលើកទី៣៩អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីអនុម័ត ពិភាក្សាការងារ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត ក្នុងខែកក្កដាឆ្នាំ២០២២

កិច្ចប្រជុំសាមញ្ញលើកទី៣៩អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីអនុម័ត ពិភាក្សាការងារ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត ក្នុងខែកក្កដាឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.