Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត

ដោយ Pothe Thun
03/08/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាបក្នុងខេត្ដសៀមរាប នឹងត្រូវដាក់ឱ្យប្រកួតប្រជែងជាតំបន់ទេសចរណ៍បរិស្ថានស្អាត
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានបង្ហាញថា សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប នឹងត្រូវដាក់ឱ្យចូលរួមប្រកួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឱ្យមានការទាក់ទាញអ្នកទេសចរនាពេលខាងមុខ។

មានប្រសាសន៍ក្នុងកិច្ចពិភាក្សាស្ដីពី ការវេចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លោក អ៊ឹង គឹមលាង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវនៅក្នុងតំបន់របស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង សម្រាប់ការប្រកួតប្រជែងខាងមុខ។ រចនាសម្ព័ន្ធនៃការគ្រប់គ្រងកាកសំណល់នេះ មានអ្នកទទួលទុកដាក់សំរាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសំរាម និងការផ្សព្វផ្សាយពីបរិស្ថានស្អាតជាដើម។

លោកអភិបាលរងខេត្ត បន្ថែមថា សហគមន៍ទេសចរណ៍នីមួយៗ ត្រូវសហការគ្នាជាមួយអង្គការដៃគូរ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិតឱ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ដូចដើររើសសំរាម ដាក់ធុងសំរាមនៅតាមទូកទេសចរណ៍ និងដាក់ពាក្យស្លោកពីបរិស្ថានស្អាតនៅតាមផ្ទះផងដែរ។ លោកបានបន្ដថា ការគ្រប់គ្រងសំរាមនៅតំបន់ទេសចរណ៍បឹងទន្លេសាបបានល្អប្រសើរ នឹងទទួលបានបណ្ណសរសើរ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ដ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា តំបន់ទេសចរណ៍កំពង់ភ្លុក ជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថានស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ទាំងបីនៅបឹងទន្លេសាប។ សហគមន៍ទេសចរណ៍នេះដែរ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ មានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចំងាយប្រមាណជា៣២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ សក្តានុពលទេសចរណ៍សំខាន់ៗនៅសហគមន៍នេះ រួមមាន អាហារធម្មជាតិ ព្រៃធម្មជាតិ ការជិះទូកលំហែកម្សាន្តលើផ្ទៃបឹងទន្លេសាប ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅលើផ្ទៃទឹក។ល។

Tags: តំបន់ទេសចរណ៍តំបន់ទេសចរណ៍បរិស្ថានស្អាត​បឹង​ទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Free ten No- play free zeus slots deposit Harbors

កិច្ចប្រជុំសាមញ្ញលើកទី៣៩អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីអនុម័ត ពិភាក្សាការងារ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត ក្នុងខែកក្កដាឆ្នាំ២០២២

កិច្ចប្រជុំសាមញ្ញលើកទី៣៩អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីអនុម័ត ពិភាក្សាការងារ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត ក្នុងខែកក្កដាឆ្នាំ២០២២

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៩ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៩ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.