Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៣៩អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីអនុម័ត ពិភាក្សាការងារ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត ក្នុងខែកក្កដាឆ្នាំ២០២២

ដោយ Pothe Thun
05/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី៣៩អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីអនុម័ត ពិភាក្សាការងារ និងពិនិត្យលើរបាយការណ៍ រដ្ឋបាលខេត្តបានអនុវត្ត ក្នុងខែកក្កដាឆ្នាំ២០២២
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដើម្បីអនុម័ត ពិភាក្សាការងារ និងពិនិត្យលើរបាយការណ៍ដែលបានអនុវត្ត ក្នុងខែកក្កដាឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ឋ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមនិងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកជុំវិញខេត្តតាមរយៈប្រព័ន្ធវីដេអូ Zoom ។

កិច្ចប្រជុំមានរបៀបវារៈចំនួន៣៖ ទី១ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២២ ទី២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងទី៣បញ្ហាផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងនូវបញ្ហាមួយចំនួនដូចជា ការឈប់ ការចត និងការមិនគោរពស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវក្នុងក្រុងសៀមរាប ការព្រួយបារម្ភលើសុខភាពសាធារណៈនិងជំងឺឆ្លងនានាក្នុងរដូវវស្សា បញ្ហាខ្វះការត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍ឧស្ម័នហ្គាស(កំប៉ុង ឬធុងចាស់ៗ) និងហានិភ័យការកាយរណ្តៅដី។

ពាក់ព័ន្ឋនឹងបញ្ហាទាំងនេះ ក្នុងនាមអាជ្ញាធរខេត្ត លោក លី សំរិទ្ឋ លើកឡើងថា បញ្ហាសុវត្ថិភាព និងការធ្វើចរាចរណ៍តាមដងផ្លូវ ការដាក់ស្លាកសញ្ញាចរាចរណ៍នានានៅតាមដងផ្លូវ ជាពិសេសនៅលើផ្លូវ ៣៨ខ្សែដែលជាសមិទ្ឋផលថ្មីផងដែរ ត្រូវបានអាជ្ញាធរខេត្តនិងមន្ទីរជំនាញរៀបចំរួចហើយ។ លោកបានបានណែនាំដល់សមត្ថកិច្ច និងមន្ទីរជំនាញ ដែលពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយនៅតាមដងផ្លូវ ដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកប្រើប្រាស់ទ្រូងផ្លូវ ឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា សំដៅធ្វើយ៉ាងណាចៀសវាងការកកស្ទះភាព គ្មានសណ្តាប់ធ្នាប់។

លោក អភិបាលរងខេត្ត ក៏បានណែនាំដល់មន្ទីរសុខាភិបាល បន្តការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ដើម្បីការពារពីជំងឺឆ្លងគ្រប់ប្រភេទ និងបានស្នើដល់មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល រៀបចំផែនការ ចុះពិនិត្យ និងមានវិធានបង្ការជាមួយការប្រើប្រាស់ឧបករណ៍ឧស្ម័នគ្រប់ប្រភេទដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។ ទន្ទឹមនោះ ការជីរណ្តៅដីដែលមានជម្រៅជ្រៅ សូមមន្ទីរ អង្គភាពពាក់ព័ន្ឋ បន្តចុះពិនិត្យទៅលើអាជ្ញាបណ្ណឱ្យបានច្បាស់លាស់ផងដែរ។

ដោយឡែក ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងថា ចាប់ពីខែនេះទៅ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃក្នុងក្របខណ្ឌ នៃកិច្ចសហប្រត្តិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រកាសបើកដំណើរឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលមតិយោបល់ ពីប្រជាពលរដ្ឋ ដែលទាក់ទងនឹងការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងបំពេញតួនាទីភារកិច្ចរបស់ជួរគណៈអភិបាលខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ អង្គភាពនានាក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារភារកិច្ចបានល្អក្នុងរយៈពេលកន្លងមក។ ឯកឧត្តមប្រធានក្រុមប្រឹក្សា បង្ហាញថា៖ សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៤០ ដែលតាមប្រតិទិនកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល ១២ខែ គ្រោងនឹងរៀបចំនៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង(ZOOM) លើសេចក្ដីព្រាងរបៀបវារៈមួយចំនួនដូចជាពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានប្រជុំនាពេលនេះ។

អត្ថបទ និង វីដេអូ ៖ លោក យូ វង្ស និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៩ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៩ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤

“ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ” នៅខេត្ដសៀមរាប មានកីឡាករជាតិ និងអន្តរជាតិចូលរួមចំនួន១៥១នាក់

"ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ" នៅខេត្ដសៀមរាប មានកីឡាករជាតិ និងអន្តរជាតិចូលរួមចំនួន១៥១នាក់

ក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ

ក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.