Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

“ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ” នៅខេត្ដសៀមរាប មានកីឡាករជាតិ និងអន្តរជាតិចូលរួមចំនួន១៥១នាក់

ដោយ Pothe Thun
05/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
“ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ” នៅខេត្ដសៀមរាប មានកីឡាករជាតិ និងអន្តរជាតិចូលរួមចំនួន១៥១នាក់
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងទេសចរណ៍ រៀបចំ “ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ” ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប ដែលមានកីឡាករវ័យចំណាស់សរុបចំនួន ១៥១នាក់ មកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ក្នុងគោលបំណងពង្រីកនូវផលិតផលទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្ដាប្រទេសតាមដងទន្លេមេគង្គ។

ឯកឧត្តម ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់វ័យចំណាស់មេគង្គនាពេលនេះ បានបង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ជាពិសេសបានចូលរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ស្របតាម ផែនទីបង្ហាញផ្លូវ (Road Map) និងផែនការសកម្មភាពឆ្នាំ ២០២២-២០២៣ នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត សៀមរាប ២០២១-២០៣៥ ដែលទើបប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ខែសីហា ឆ្នាំ២០២២នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមរដ្ឋលេខាធិការបន្ដថា ក្រៅពីគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យ កីឡាជាតិនិងអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍នេះ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្នាំ២០២៣ “Visit Cambodia Next 2023”។ ព្រឹត្តិការណ៍នេះដែរ ក៏នឹងចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្សព្វផ្សាយនូវយុទ្ធនាការ “កីឡាដើម្បីទាំងអស់គ្នា” ឬ “Sport for All” ដែលទទួលបានការគាំទ្រពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ដែលមានគោលបំណងបំផុសយុទ្ធនាការ “ប្រជាជនម្នាក់ លេងកីឡាមួយមុខ ឆ្ពោះទៅម្ចាស់ផ្ទះស៊ីហ្គេម២០២៣ និងបណ្តុះនូវស្មារតីកីឡាជូនដល់ មហាជនទូទៅមិនថាពួកគាត់ជាអត្តពលិកអាជីព ឬអ្នកលេងកីឡា ដើម្បីសុខភាពនោះទេ ពោលគឺបញ្ជ្រាបនូវ ស្មារតីកីឡា ចំណេះដឹង ចលនាអូឡាំពិក ទៅដល់ស្រទាប់មហាជននានា ជាពិសេសកីឡាបាល់ទាត់វ័យចំណាស់ គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយម ជាប្រភេទកីឡាទេសចរណ៍កម្សាន្តលក្ខណៈមហាជន ក្នុងគោលបំណង បង្កើតភាពសប្បាយរីករាយ សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

អញ្ជើញជាអធិបតី និងចូលរួមលេងក្នុងកីឡាបាល់ទាត់មិត្តភាពក្នុងឱកាសនោះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់វ័យចំណាស់មេគង្គកម្ពុជា ថៃ ឡាវ វៀតណាម បានបង្ហាញឱ្យឃើញថា កម្ពុជាមានសុខសន្តិភាពពេញលេញ និងជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការជួបគ្នាក្នុងវិស័យកីឡានេះ ជាចំណងមិត្ដភាពយូរអង្វែងនៃប្រទេស ក្នុងតំបន់ទន្លេមេគង្គ។ ឯកឧត្ដមបន្ថែមថា ការលេងកីឡាបាននំាមកនូវសុខភាពល្អ និងកាយសម្បទារឹងមាំ នាំមកនូវសាមគ្គីភាព មិត្តភាព វិន័យ និងភាពឈ្លាសវៃរហ័សរហួន៕

អត្ថបទ និង វីដេអូ ៖ លោក បូ សាវី

Tags: បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ

ក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ

ក្រុមអ្នកធុរកិច្ច ក្នុងខេត្តសៀមរាបបង្ហាញពីការផ្សព្វផ្សាយនៃបណ្ដាញអាជីវកម្ម និងឱកាសនៃការបង្កើតអាជីវកម្ម

ក្រុមអ្នកធុរកិច្ច ក្នុងខេត្តសៀមរាបបង្ហាញពីការផ្សព្វផ្សាយនៃបណ្ដាញអាជីវកម្ម និងឱកាសនៃការបង្កើតអាជីវកម្ម

កម្ពុជាក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ឋសាសនារីកចម្រើន និងផ្តល់ឱកាសដល់ប្រជាពុទ្ឋបរិស័ទគ្រប់ទិសទីបំពេញបុណ្យដោយគ្មានភាពភ័យខ្លាច

កម្ពុជាក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ឋសាសនារីកចម្រើន និងផ្តល់ឱកាសដល់ប្រជាពុទ្ឋបរិស័ទគ្រប់ទិសទីបំពេញបុណ្យដោយគ្មានភាពភ័យខ្លាច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.