Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កម្ពុជាក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ឋសាសនារីកចម្រើន និងផ្តល់ឱកាសដល់ប្រជាពុទ្ឋបរិស័ទគ្រប់ទិសទីបំពេញបុណ្យដោយគ្មានភាពភ័យខ្លាច

ដោយ Pothe Thun
08/08/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កម្ពុជាក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ឋសាសនារីកចម្រើន និងផ្តល់ឱកាសដល់ប្រជាពុទ្ឋបរិស័ទគ្រប់ទិសទីបំពេញបុណ្យដោយគ្មានភាពភ័យខ្លាច
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អាស្រ័យដោយមានថ្ងៃរំដោះ ៧ មករា ១៩៧៩ ជនរួមជាតិយើងបានចាត់ទុកថ្ងៃនេះ ជាថ្ងៃកំណើតទីពីរ និងបានចាប់ផ្តើមមានស្នាមញញឹម មានក្តីសង្ឃឹម មានការជឿជាក់ និងមានការរស់នៅដោយ សេរីភាពតាមចិត្តចង់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានអង្គការភ្នែកម្នាស់ តាមដាន និងគំរាមកំហែងកាប់សម្លាប់ជីវិតគ្រប់ពេលវេលាទៀតទេ ពោលគឺបងប្អូនប្រជាពុទ្ឋរិស័ទ ទទួលបានសេរីភាពខាងជំនឿ និងធ្វើបុណ្យទានបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្មានក្តីបារម្ភឡើយ។

លោកអភិបាលរងខេត្តថ្លែងយ៉ាងដូច្នេះកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្នុងពិធីប្រកាសឱ្យឡើងទីជាព្រះយសសិរីធម្ម ព្រះរាជាគណៈកិត្តិយស និងស្រោចស្រពសុគន្ធវារីចម្រើនព្រះជន្មាយុ ៦០ ឈានចូល៦១ ព្រះវស្សា ប្រគេនព្រះគ្រូឃោសាភិញាណ ចន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ រួមជាមួយពិធីប្រកាសព្រះរាជក្រឹត្យ ប្រកាសនីយបត្រតែងតាំង គ្រូសូធ្យស្តាំ ឆ្វេង វត្តព្រះឥន្ទកោសីយ៍ និងគ្រូសូធ្យស្តាំ ឆ្វេង វិន័យធរ វត្តព្រះឥន្ទកោសាក្នុងក្រុងសៀមរាប ព្រមទាំងពិធីប្រគេន និងជូនប្រគេនគ្រឿងឥស្សរិយយសដល់មន្ត្រីសង្ឃ និងពុទ្ឋសាសសនូបត្ថម្ភជាច្រើនរូបផងដែរ។

លោក ពិន ប្រាកដ បានបញ្ជាក់ថា ផ្តើមចេញពីចំណុចនេះ ដោយអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធខាងព្រះពុទ្ធសាសនាត្រូវបានអភិវឌ្ឍន៍ ឡើងវិញយ៉ាងឆាប់រហ័សគួរនឹកស្មានពុំដល់ ពិសេសព្រះពុទ្ធសាសនា ត្រូវបានកំណត់ ក្នុងរដ្ឋធម្មនុញ្ញថាជា «សាសនារបស់រដ្ឋ»។ ជាក់ស្ដែងការរៀបចំពិធីបុណ្យស្រោចស្រពសុគន្ធវារី ប្រគេន ព្រះចៅអធិការ នាពេលនេះ គឺជាការបញ្ជាក់ នៃការរីកចម្រើន និងស្ថិតស្ថេរគង់វង្សវិស័យព្រះពុទ្ធសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ផ្តើមចេញពីគាំទ្ររបស់ ពុទ្ធបរិស័ទ ដែលផុសចេញពីសណ្តានចិត្តដ៏ប្រពៃថ្លៃថ្លា របស់ប្រជាពុទ្ធបរិស័ទ ទាំងអស់ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងលោកយាយ លោកតាទាំងអស់ ដែលជាពុទ្ធសាសនិក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ព្រះអនុប្រធានថេរសភានៃព្រះពុទ្ឋសាសនា និងជាអគារធិការរងពុទ្ឋិកសិក្សាជាតិ ជាព្រះចៅអធិការវត្តព្រែកប្រា មានសង្ឃដីកាថា ពិតប្រាកដប្រទេសយើងមានសន្តិភាព បងប្អូនប្រជាពុទ្ឋបរិស័ទអាចបំពេញបុណ្យនិងធ្វើអ្វីៗ ទៅតាមគោលបំណង និងសេចក្តីត្រូវការរបស់ខ្លួន ដោយគ្មានក្តីបារម្ភ បើគ្មានសន្តិភាពទេយើងក៍មិនអាចធ្វើអ្វីៗតាមតម្រូវការរបស់យើងបានឡើយ។ បុគ្គលគ្រប់រូបទាំងបុព្វជិត និងគ្រហាវាស្ថ បងប្អូនប្រជាពុទ្ឋបរិស័ទដែលគោរពជឿតាមព្រះពុទ្ឋសាសនា ចូរគោរពនិងប្រតិបត្តិតាមលំអានពុទ្ឋោវាទនៃព្រះសាស្តាព្រះពុទ្ឋបរមគ្រូនៃយើង៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពុទ្ឋសាសនាសន្តិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.