Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ

ដោយ Pothe Thun
08/08/2022
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានបិទបញ្ចប់ហើយនៅព្រឹកនេះ ដោយក្រុមកីឡាបាល់ទាត់វ័យចំណាស់ខេត្តសៀមរាប តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានជ័យលាភីលេខ១ ដោយយកឈ្នះក្រុមកីឡាករ កីឡាករថៃ ២ទល់នឹងសូន្យ។

ចំនួនក្រុមកីឡាបាល់ទាត់ដែលបានចូលរួមក្នុងការប្រកួតនេះទាំងអស់សរុប ៦ក្រុម ក្នុងនោះ ក្រុមកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាមានមួយក្រុម ក្រុមកីឡាបាល់ទាត់របស់ប្រទេសថៃមានបីក្រុម ក្រុមកីឡាបាល់ទាត់របស់ប្រទេសឡាវមានមួយក្រុម និងក្រុមកីឡាបាល់ទាត់របស់ប្រទេសវៀតណាមមានមួយក្រុម។ ជាលទ្ធផល ក្រុមកីឡាបាល់ទាត់កម្ពុជាទទួលបានលេខមួយ ក្រុមទី៣នៃក្រុមកីឡាបាល់ទាត់ថៃទទួលបានលេខពីរ ក្រុមកីឡាបាល់ទាត់ឡាវទទួលបានលេខបី ក្រុមទី១នៃក្រុមកីឡាបាល់ទាត់ថៃទទួលបានលេខបួន ក្រុមទី២នៃក្រុមកីឡាបាល់ទាត់ថៃទទួលបានលេខ៥ និងក្រុមកីឡាបាល់ទាត់វៀតណាមទទួលបានលេខប្រាំមួយ។

មានប្រសាសន៍ក្នុងពិធីបិទការប្រកួតនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប លើកឡើងថា ការលេងកីឡាបាននាំមកនូវមិត្តភាព និងទំនាក់ទំនងល្អរវាងប្រជាជន និងប្រទេសនានា ជាពិសេសប្រទេសថៃ ឡាវ និងវៀតណាម ដែលជាប្រទេសជិតខាង និងបានចូលរួមនៅពេលនេះ។ ទន្ទឹមនោះ លោកអភិបាលរងខេត្ត សង្ឃឹមថាព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពបែបនេះ នឹងរៀបចំឡើងនៅឆ្នាំក្រោយទៀត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ក្នុងឱកាសនោះ ឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៍ បញ្ជាក់ថា ការប្រកួតតែងតែមានចំណាត់ថ្នាក់ ប៉ុន្តែសម្រាប់ការប្រកួតមិត្តភាពនេះ ចំណាត់ថ្នាក់ពុំបញ្ជាក់ពីការទទួលជ័យជំនះ ឬបរាជ័យឡើយ។ ពោល គឺក្នុងនាមប្រជាជន និងជាប្រទេសជិតខាងគឺយើងជោគជ័យទាំងអស់គ្នា ដោយរស់នៅក្នុងភាពសុខុដុមរមនា និងសន្តិភាពជាមួយគ្នាទៅវិញទៅមក។

ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកថា ការទទួលរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនាពេលនេះ គឺជាមោទកភាពរបស់កម្ពុជា ក៏ដូចខេត្តសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ធំមួយរបស់ប្រទេស ដើម្បីពង្រីកនូវផលិតផលទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្ដាប្រទេសតាមដងទន្លេមេគង្គ។ ព្រឹត្តិការណ៍នេះដែរ ក៏ជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងផ្សព្វផ្សាយវិស័យទេសចរណ៍ តាមរយៈវិស័យកីឡាទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។

អត្ថបទ និង វីដេអូ ៖ លោក ម៉ី សុខារិទ្ធ និង លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកធុរកិច្ច ក្នុងខេត្តសៀមរាបបង្ហាញពីការផ្សព្វផ្សាយនៃបណ្ដាញអាជីវកម្ម និងឱកាសនៃការបង្កើតអាជីវកម្ម

ក្រុមអ្នកធុរកិច្ច ក្នុងខេត្តសៀមរាបបង្ហាញពីការផ្សព្វផ្សាយនៃបណ្ដាញអាជីវកម្ម និងឱកាសនៃការបង្កើតអាជីវកម្ម

កម្ពុជាក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ឋសាសនារីកចម្រើន និងផ្តល់ឱកាសដល់ប្រជាពុទ្ឋបរិស័ទគ្រប់ទិសទីបំពេញបុណ្យដោយគ្មានភាពភ័យខ្លាច

កម្ពុជាក្រោមម្លប់សន្តិភាព នាំឱ្យវិស័យពុទ្ឋសាសនារីកចម្រើន និងផ្តល់ឱកាសដល់ប្រជាពុទ្ឋបរិស័ទគ្រប់ទិសទីបំពេញបុណ្យដោយគ្មានភាពភ័យខ្លាច

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.