សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនដល់ គ្រួសារងាយរងគ្រោះចំនួន ៣៥គ្រួសារ នៅក្នុងឃុំកំពង់ភ្លុក
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន ចំនួន៣៥ គ្រួសារ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ខណៈវិបត្តិជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយទាំងនៅក្នុងសកល និងកម្ពុជា។ លោកជំទាវ ទាង ...