Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​

ដោយ Pothe Thun
30/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ​ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​នាយក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​អនុគណៈកម្មការ​ទី​២ នៃ​ក្រុមការងារ​ជំរុញ​អនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

​តាម​សេចក្តីរាយការណ៍​របស់​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតឡើង​នៅក្នុង​ខេត្ត ក៏ដូចជា​នៅក្នុង​កម្ពុជា​យើង​ទាំងមូល គឺ​បណ្តាលមកពី​កំណើន​យានយន្ត និង​កត្តា​សំខាន់ៗ ដូចជា​ការបើក​បរហួ​ស​ល្បឿន​កំណត់ , បើកបរ​នៅក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន , ការមិន​គោរព​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ផ្លូវ​ប្រសព្វ , បើក​ជែង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន , មិន​គោរព​សញ្ញា​ចរាចរណ៍ , ការបត់​ឆ្វេង បត់​ស្តាំ ឬ​បត់​ត្រឡប់ក្រោយ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ។​

​របាយការណ៍​បាន​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​យានយន្ត​ក៏​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដែរ ដូចជា​ពេល​កំពុង​បើកបរ​ហ្វ្រាំង​មិន​ស៊ី ឬ​បែក​កង់​ជាដើម ដូច្នេះ​ចំណុច​សុវត្ថិភាព​របស់​យានយន្ត​មាន​បួន​សំខាន់ៗ​គឺ ៖ ហ្វ្រាំង , ចង្កូត , កង់ និង​ភ្លើង​បំភ្លឺ ខណៈ​ផ្លូវ​ក៏​ជា​កត្តា​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ដូចជា​ផ្លូវ​កោង​ខ្លាំង , ផ្លូវធំ​រួម​តូច , ផ្លូវ​សំបុកមាន់ , ផ្លូវ​ដែល​គ្មាន​បរិក្ខា​សុវត្ថិភាព​គ្រប់គ្រាន់ ដូចជា ៖ គ្មាន​ផ្លាកសញ្ញា , គំនូស​សញ្ញា , រនាំង​សុវត្ថិភាព ឬ​រនាំង​បែងចែក​ទ្រូងផ្លូវ ដែល​នៅពេល​កន្លងមក អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បានធ្វើ​យុទ្ធនាការ​រឹតបន្តឹង​តាម​បណ្តា​ក្រុង ស្រុក​មួយចំនួន ដោយមាន​ការចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​មួយចំនួន និង​បានរៀបចំ​កម្មវិធី​សំណួរ​-​ចម្លើយ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

​ឯកឧត្តម នាយក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​មានប្រសាសន៍ថា ដើម្បី​ពង្រឹង​យន្តការ​ដឹកនាំ និង​គ្រប់គ្រង​ការងារ​សុវត្ថិភាព​ចរាចរណ៍​នៅ​គ្រប់​ថ្នាក់ គឺ​ត្រូវអនុវត្ត​នូវ​វិធានការ​បន្ទាន់​ក្នុងការ​បង្ការ និង ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដោយ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​វិធាន​ការសំខាន់ៗ​ទាំង​បួន​គឺ​៖ ១. ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ , ២. ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក , ៣. ការរៀបចំ​ផ្លូវថ្នល់​ឲ្យ​មាន​សុវត្ថិភាព​ដល់​ការធ្វើ​ចរាចរណ៍ និង ៤. ការសិក្សា​កែលម្អ​ខ្លឹមសារ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ហើយ​ត្រូវ​បែងចែក​ឲ្យ​បានច្បាស់លាស់ នូវ​សកម្មភាព​ដែល​ចាំបាច់​ត្រូវអនុវត្ត​ចំពោះមុខ និង​សកម្មភាព​ដែល​ត្រូវអនុវត្ត​យូរអង្វែង ។​

​ឯកឧត្តម​នាយក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​មានប្រសាសន៍​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប គឺ​ត្រូវ​ជ្រើសរើស​ខ្លឹមសារ និង​រូបភាព​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​បណ្តាញ​ព័ត៌មាន តាម​វេទិកា ឬ​កម្មវិធី​នានា​ឲ្យ​មានការ​ទាក់ទាញ​អារម្មណ៍​សាធារណជន និង​ចំ​គោលដៅ​នៃ​ជន​ដែល​ងាយ​រងគ្រោះ , ត្រូវ​កសាង​គ្រូ​បង្គោល​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ចុះ​ឲ្យ​ដល់​តាម​រោងចក្រ​សហគ្រាស​តាម​សហគមន៍​និង​តាម​ខ្នង​ផ្ទះ , ជំរុញ​គ្រប់​ក្រសួង​ស្ថាប័ន អង្គភាព​រដ្ឋ ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ អំពី​ការគោរព​ច្បាប់ ឬ​អាចដាក់​បញ្ចូល​ខ្លឹមសារ​ច្បាប់​ក្នុង​បទបញ្ជាផ្ទៃក្នុង សំដៅលើ​កម្ពស់​ស្មារតី​គំរូ​ក្នុង​ការគោរព​ច្បាប់​របស់​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ត្រូវ​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដើម្បី​បង្កើន​បន្ថែម​កម្មវិធីសិក្សា​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស និង ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​សាលា​ក្នុងការ​ត្រួតពិនិត្យ​ណែនាំ​ជម្រុញ សិស្ស​ឲ្យ​គោរព​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ជាប្រចាំ ។​

​ឯកឧត្តម​នាយក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​ណែនាំ​បន្ថែម​ឲ្យ​បង្កើន​ការប្រជុំ​ជាមួយ​សមាគម​ដឹកជញ្ជូន និង​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ដឹក​ជ​ញូ​ន​ទំនិញ និង​អ្នកដំណើរ ធ្វើការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍ និង​ដាក់ចេញ​វិធានការ​ថ្មីៗ ក្នុងការ​ជ្រើសរើស និង​គ្រប់គ្រង​អ្នកបើកបរ ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ការដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព​និង​ដោះស្រាយ​សំណូមពរ​នានា ពិសេស​ត្រូវ​ជំរុញ​ការងារ​ប្រឡងប្រណាំង លើកសរសើរ​ដល់​ក្រុមហ៊ុន​ណា​ដែល​បានទទួល​ជោគជ័យ ក្នុងការ​ដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព និង​ធ្វើការ​ព្រមាន ឬ​ចាត់វិធានការ​នានា ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បង្ក​គ្រោះ​ចរាចរណ៍​ច្រើនលើក ឬ​ប្រព្រឹត្ត​ល្មើសច្បាប់​មិន​រាងចាល ហើយ​ត្រូវ​គៀងគរ​ក្រុមហ៊ុន​ផលិត​ទំនិញ​នានា ឲ្យ​ចូលរួម​ក្នុងការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ការជ្រើសរើស​រថយន្ត និង​អ្នកបើកបរ​ណា ដែល​គោរព​ច្បាប់​ចរាចរណ៍ ធានា​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

បវរកញ្ញា​ភពផែនដី​លេខ​២​អន្តរជាតិ ចូលរួម​ដាំ​កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម នៅ​ស្រុក​បន្ទាយស្រី​

បវរកញ្ញា​ភពផែនដី​លេខ​២​អន្តរជាតិ ចូលរួម​ដាំ​កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម នៅ​ស្រុក​បន្ទាយស្រី​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    647 shares
    Share 259 Tweet 162
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    88 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.