Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

ដោយ Pothe Thun
30/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដោយមាន​អញ្ជើញ​ចូលរួម​ពី​តំណាង​ដៃគូ​អភិវឌ្ឍ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​អាជ្ញាធរ​មីន​ទាំងអស់​។​អង្គ​វិបស្សនា​ការងារ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ តាមរយ​:​ការបង្ហាញ​ពី​សមិទ្ធផល​សម្រេចបាន ប្រឈម​ដែល​បាន​ជួបប្រទះ ដើម្បី​រិះរក​ដំណោះស្រាយ​រួមគ្នា និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ ឯកឧត្តម សែម សុវណ្ណនី បាន​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង ជា​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ព្រមទាំង​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរ​មីន​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​អស់កម្លាំង​កាយ កម្លាំងចិត្ត រួមគ្នា​បំពេញភារកិច្ច និង​សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ការងារ​សំខាន់ៗ​ជាច្រើន​នាពេល​កន្លងមក ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​។​

​ឯកឧត្តម សែម សុវណ្ណនី មានប្រសាសន៍​បន្ថែមថា​៖ វិបស្សនា គឺជា​ការប្រជុំ​ការងារ​មួយ ដែល​ខុសពី​ការប្រជុំ​ជា​ប្រពៃណី​ដែល​យើង​ធ្វើ​នៅ​កន្លែងធ្វើការ ហើយ​មាន​លក្ខណៈ​មិន​ផ្លូវការ ដែល​ត្រូវ​ហ៊ាន​ផ្តល់ និង​ទទួល​យោបល់​ក្នុងន័យ​ស្ថាបនា​ត្រង់​ទៅ​ត្រង់​មក​ត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​នឹង​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ប្រឈម ចំណុច​ខ្វះខាត ចំណុចខ្លាំង និង​ចំណុចខ្សោយ លើ​ការងារ​ជា​បុគ្គល និង​តាម​នាយកដ្ឋាន​នីមួយៗ ការងារ​ស្ថាប័ន​ទាំងមូល និង គម្រោងការ​នានា​ដែល​បាន​អនុវត្ត​កន្លងមក រិះរក​ដំណោះស្រាយ និង​វិធាន​ការកែលំអ​ឲ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ទទួលបាន​នូវ​ការយល់ដឹង ចំណេះដឹង និង​ការណែនាំ​បន្ថែម ដែល​អាចជា​ទុន​សម្រាប់​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​សម្រេច​ការងារ​តាម​ផែនការ​ប្រចាំឆ្នាំ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ស្របតាម​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ពិធី​បើក​អង្គ​វិបស្សនា​ការងារអាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

បវរកញ្ញា​ភពផែនដី​លេខ​២​អន្តរជាតិ ចូលរួម​ដាំ​កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម នៅ​ស្រុក​បន្ទាយស្រី​

បវរកញ្ញា​ភពផែនដី​លេខ​២​អន្តរជាតិ ចូលរួម​ដាំ​កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម នៅ​ស្រុក​បន្ទាយស្រី​

រុស្ស៊ី​ជូនដំណឹង​ដល់​តួ​ក​គី​ពី​ការបញ្ចប់​ការដក​ចេញពី​ព្រំដែន​របស់​ពួក​យុទ្ធជន​ឃឺ​ដ​

រុស្ស៊ី​ជូនដំណឹង​ដល់​តួ​ក​គី​ពី​ការបញ្ចប់​ការដក​ចេញពី​ព្រំដែន​របស់​ពួក​យុទ្ធជន​ឃឺ​ដ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.