Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
30/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​រាប់រយ​អង្គ​/​នាក់ មកពី​ដែនដី​ទាំង​៥​ក្នុង​តំបន់​ទន្លេមេគង្គ បានរួម​គ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២ នៅក្នុង​ក្រុង​សៀមរាប ខេត្ដ​សៀមរាប ដើម្បី​សុំ​សុខសន្ដិភាព និង​បង្ហាញ​ពី​វិស័យ​វប្បធម៌​ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​រវាង​ប្រទេស​ទាំង​៥ នៅក្នុង​តំបន់​ទន្លេមេគង្គ រួមមាន​ប្រទេស​កម្ពុជា , ប្រទេស​ថៃ , ប្រទេស​មី​យ៉ាន់​ម៉ា , ប្រទេស​ឡាវ និង ប្រទេស​វៀតណាម ។​

​ព្រះ​តេជគុណ មាន សុមេត គ្រូសូត្រស្ដាំ​វត្ដ​ព្រះឥន្ទ​កោសា ព្រះអង្គ​មាន​សង្ឃដីកា​រថា ការ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​សុខសន្ដិភាព ទាំង​វិស័យ​ព្រះពុទ្ធសាសនា ហើយ​ធម្ម​យាត្រា​នេះ ពិតជា​មោទនភាព​សម្រាប់​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ក្នុង​ខេត្ដ​សៀមរាប ក៏ដូចជា​នៅ​ទូទាំងប្រទេស ព្រោះ​ពិធី​នេះ បានធ្វើ​ឲ្យ​ពល​ខ្មែរ ក៏​ដូច​ព្រះសង្ឃ​ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា បាន​រំលឹក​ដល់​វប្បធម៌​ព្រះពុទ្ធសាសនា និង​បង្ហាញ​ពី​សុខសន្ដិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ​យ៉ាង​ទូលំទូលាយ ជាពិសេស​បានបង្ហាញ​ពី​ភាព​សាមគ្គីភាព​គ្នា និង​សុខសន្ដិភាព រវាង​ប្រទេស​ទាំង​៥​ក្នុង​តំបន់​ទន្លេមេគង្គ ។​

​ក្បួន​ដង្ហែរ​នេះ​បានចាប់ផ្ដើម​ឡើង​នៅ​ម៉ោងជាង​៨​ព្រឹក បន្ទាប់ពី​ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច​រួច ដោ​ចេញដំណើរ​ពី​ខាងមុខ​សណ្ឋាគារ​សូ​ហ្វី​តែ​ល កាត់​តាម​បណ្ដោយ​ផ្លូវ​ហ្សា​ឌឺ​ហ្គោល ឆ្ពោះទៅកាន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្បែរ​ព្រះរាជដំណាក់​ខេត្ដ​សៀមរាប និង​មាន​ធ្វើ​ពិធី​រាប់​បាត​ព្រះសង្ឃ​ប្រមាណ​៣០០​អង្គ​ផងដែរ ដើម្បី​ឧ​ទ្ទិ​ស្ទ​កុសលផល​បុណ្យ និង​រំលឹក​គុណ​ដល់​បុព្វការី​ជន​ដែល​បាន​បាត់​បង់ជីវិត​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​សូមបញ្ជាក់ថា ពិធី​ដង្ហែ​ក្បួន​ធម្ម​យាត្រា​នេះ ជា​កម្មវិធី​មួយ ក្នុងចំណោម​កម្មវិធី​ជាច្រើន នៃ​ពិធី​បិទ​ធម្ម​យាត្រា​លើក​ទី​២ ក្នុង​ដែនដី​ទាំង​៥ នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ (​កម្ពុជា​, វៀតណាម​, ថៃ​ឡាវ និង មី​យ៉ាន់​ម៉ា ) ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប រួមមាន ៖ ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស​នៅ​វត្ត​ទេព​ពោធិ​វង្ស , ពិធី​ដង្ហែ​ធម្ម​យាត្រា​នៅក្នុង​ក្រុង​សៀមរាប , ពិធីរាប់បាត្រ​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម , ពិធី​បិទ​ធម្ម​យាត្រា​លើក​ទី​២ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ​សៀមរាប និង ពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរវត្ត ៕

​អត្ថបទ និង រូបថត ៖ លោក បូ សា​វី , លោក ខេង ឧត្ដម និង លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ដង្ហែ​ក្បួន​ធម្ម​យាត្រាព្រះពុទ្ធសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បវរកញ្ញា​ភពផែនដី​លេខ​២​អន្តរជាតិ ចូលរួម​ដាំ​កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម នៅ​ស្រុក​បន្ទាយស្រី​

បវរកញ្ញា​ភពផែនដី​លេខ​២​អន្តរជាតិ ចូលរួម​ដាំ​កូនឈើ​ក្រ​ញ៉ូ​ង​ជាង​១០០​ដើម នៅ​ស្រុក​បន្ទាយស្រី​

រុស្ស៊ី​ជូនដំណឹង​ដល់​តួ​ក​គី​ពី​ការបញ្ចប់​ការដក​ចេញពី​ព្រំដែន​របស់​ពួក​យុទ្ធជន​ឃឺ​ដ​

រុស្ស៊ី​ជូនដំណឹង​ដល់​តួ​ក​គី​ពី​ការបញ្ចប់​ការដក​ចេញពី​ព្រំដែន​របស់​ពួក​យុទ្ធជន​ឃឺ​ដ​

ប្រទេស​វៀតណាមនិង​នូ​វែ​ល​ហ្សេ​ឡង់ នឹងធ្វើ​ការងារ​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍ និង​ផ្តល់​ព្រឹត្តិប័ត្រ​ព្យាករណ៍​អាកាសធាតុ​ដោយ​ផ្អែកលើ​ក្រា​ហ្វិ​ច និង​កម្មវិធី​តាម​អ៊ិន​ធើ​ណេ​ត​ដែល​អាច​ប្រើប្រាស់​បាន​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.