អាជ្ញាធរជាតិអប្សរា កំពុងជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីភ្ជាប់ចន្លោះគម្រោងរបស់ប្រទេសអ៊ីតាលីនិងគម្រោងជំហានដំបូងរបស់អាជ្ញាធរជាតិអប្សរា
លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ អ្នកគ្រប់គ្រងនៅការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការជួសជុលច្រាំងកសិន្ធុ គឺមានប្រវែង១០ម៉ែត្រ នៅទីតាំងបង្ហូរទឹករបស់បារាំងពីត្រពាំងសេះចូលក្នុងកសិន្ធុដែលជាចំណុចកណ្ដាល ដើម្បីបំពេញចំណុចដែលនៅជាចន្លោះប្រហោងនៃច្រាំងកសិន្ធុនេះ ខណៈដែលច្រាំងកសិន្ធុផ្នែកខាងលិចស្លាបខាងជើង ត្រូវបានជួសជុសដោយប្រទេសអ៊ីតាលីប្រវែង៨០ម៉ែត្រ បានបញ្ចប់នៅឆ្នាំ២០១៥ និងជួសជុលដោយអាជ្ញាធរជាតិអប្សរាជំហានដំបូងប្រវែង ៤០ម៉ែត្របានបញ្ចប់នៅឆ្នាំ២០១៧ ហើយគម្រោងនេះនឹងប្រើពេល៦ខែ អាចបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៩នេះ ។ ...