Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកដែលទៅលេងអង្គរ សូមគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

ដោយ Pothe Thun
18/03/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
96
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 អង្គរ គឺជាអតីតរាជធានីខ្មែរដ៏ល្បីល្បាញ ត្រូវបានគេប្រសិទ្ធនាមថា អាណាចក្រខ្មែរ ដែលមកដល់បច្ចុប្បន្ននេះ អង្គរ មិនត្រឹមតែជាបូជនីយដ្ឋានសម្រាប់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរទូទៅគោរពបូជា សំពះបន់ស្រន់បួងសួងប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលទៀតផង។

លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ហើយកន្លងមកបានសហការជាមួយអ្នកស្រុកក្នុងតំបន់អង្គរ , ភ្ញៀវទេសចរ , មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រមមួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដែលមានខ្លឹមសារសំខាន់ៗ គឺ ៖ ហាមស្លៀកខើចលើខើចក្រោម , ហាមប៉ះក្បាច់ចម្លាក់ ឬអង្គុយលើថ្មទ្រុឌទ្រោម , ហាមស្រែកឡូឡា , ហាមឡើងលើគំនរថ្ម , ត្រូវគោរពស្លាកសញ្ញា , ហាមជក់បារី និង ចោលសំរាមជាដើមក្នុងគោលបំណងសំខាន់ដើម្បីឱ្យភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរនេះ បានសម្ដែងនូវការគោរព និង លើកតម្លៃ នូវស្នាដៃបុព្វបុរសខ្មែរដែលបានកសាងបន្សល់ទុករហូតមកដល់បច្ចុប្បន្ន រួមទាំងធ្វើឲ្យមានរបៀបរៀបរយសម្រាប់តំបន់មណីយដ្ឋានអង្គរ ពិសេសគឺការរួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ ។

លោកបានបន្ដទៀតថា ក្នុងដំណាក់កាលដែលមេរោគកូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនោះ ក្នុងនាមថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា សូមអំពាវនាវចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកទស្សនាតំបន់រមណីយដ្ឋានអង្គរនេះ ត្រូវគោរព និង អនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ និងមិនត្រូវជួបជុំមនុស្សច្រើន ឬចូលរួមក្នុងទីកន្លែងងងឹត ចង្អៀតជាដើម ។ល។ ជាពិសេស គឺវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រមប្រតិបត្តិអង្គរអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

មេបញ្ជាការកងទ័ពជើងគោកព្រមានចាត់វិធានការចំពោះកងទ័ពមិនគោរពបទបញ្ជាពីការចូលរួមការពារជំងឺកូវីដ១៩

មេបញ្ជាការកងទ័ពជើងគោកព្រមានចាត់វិធានការចំពោះកងទ័ពមិនគោរពបទបញ្ជាពីការចូលរួមការពារជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.