Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

មេបញ្ជាការកងទ័ពជើងគោកព្រមានចាត់វិធានការចំពោះកងទ័ពមិនគោរពបទបញ្ជាពីការចូលរួមការពារជំងឺកូវីដ១៩

ដោយ Pothe Thun
19/03/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍
មេបញ្ជាការកងទ័ពជើងគោកព្រមានចាត់វិធានការចំពោះកងទ័ពមិនគោរពបទបញ្ជាពីការចូលរួមការពារជំងឺកូវីដ១៩
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍នៅក្នុងពិធីបើកដំណើរការចាក់វ៉ាក់សាំងដូសទី២ ដល់កងកម្លាំងចម្រុះជាង២ម៉ឺននាក់នៃយោធភូមិភាគទី៤ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានព្រមានចាត់វិធានការមិនទទួលខុសត្រូវអោយចូលអង្គភាព ចំពោះយោធិនណាមិនចូលរួមអនុវត្ដការពារជំងឺកូវីដ១៩ តាមបទបញ្ជនិងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល តាមពាក្យស្លោក៣កុំ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការព្រមានធ្វើឡើងក្រោយមានយោធិនពីររូបនៅក្រសួងការពារជាតិ បានឆ្លងកូវីដ១៩បើទោះបីចាក់វ៉ាក់សាំងរួចក៍ដោយ។

លោកឧត្ដមសេនីយ៍ឯក ពៅ ហេង ក៏បានណែនាំដល់មេបញ្ជាការនៅគ្រប់តាមបណ្ដាអង្គភាពទាំងអស់ ដែលចំណុះអោយយោធភូមិភាគទី៤ ត្រូវណែនាំដល់យោធិនរបស់ខ្លួនអោយអនុវត្ដ៣កុំ និង៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាលអោយបានជាប់ជាប្រចាំ។ ក្នុងនោះតាមអង្គភាពនីមួយៗ ត្រូវដាក់កន្លែងត្រួតពិនិត្យឆែកកំដៅ និងមានទឹកអាកុលសម្រាប់លាងដៃ និងត្រូវពាក់ម៉ាស់ជាប្រចាំនៅពេលចូលបំពេញកាងារ ហើយមិនត្រូវអនុញ្ញាតចំពោះអ្នកដែលមិនស្គាល់អត្ដសញ្ញាណចូលអង្គភាពនោះឡើយ ទោះបីគ្រួសារកងទ័ពក៍ដោយ។

លោកឧត្ដមសេនីយ៍ឯក បន្ថែមថា ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ពេលចេញពីអង្គភាពវិញហើយធ្វើដំណើរទៅផ្ទះវិញត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវជាប់ជាប្រចាំ ហើយបើសិនជាមានបញ្ហាណាមួយកើតឡើង ឬសមត្ថកិច្ចឃាត់ខ្លួន អង្គភាពមិនទទួលខុសត្រូវនោះទេ។ ដោយឡែកចំពោះយោធិនដែលមកពីតាមខេត្ដផ្សេងៗដែលជាប់ពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ មុនអោយចូលក្នុងភូមិសាស្ដ្រដែលគ្រប់គ្រងដោយយោធភូមិភាគទី៤ ត្រូវអោយធ្វើចត្ដាឡីស័ក១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺចូលក្នុងអង្គភាព។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នមន្ទីរពេទ្យយោធភូមិភាគទី៤ បានត្រៀមកន្លែងធ្វើចត្ដាឡីស័ករួចរាល់ហើយសម្រាប់ដាក់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលមានការជាប់ពាក់ព័ន្ធនឹងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ព្រមទាំងចំពោះយោធិនណាដែលមកពីតាមបណ្ដាខេត្ដដែលឆ្លងកូវីដ១៩ផងដែរ។ ជាមួយគ្នានោះលោកក៍បានធ្វើការកោតសរសើរ ចំពោះមេបញ្ជាការកងឯកភាពទាំងអស់ ដែលបានទប់ស្កាត់ក្នុងការការពារជំងឺកូវីដ១៩ បានល្អក្នុងនៅក្នុងអង្គភាព៕

អត្ថបទ និងរូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កូវីដ១៩លោកឧត្ដមសេនីយ៍ឯក ពៅ ហេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)

ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)

វ៉ាក់សាំង Sinovac ចំនួន១,៥លានដូសនឹងត្រូវបានដឹកមកដល់កម្ពុជានៅចុងខែមីនាខាងមុខនេះ

វ៉ាក់សាំង Sinovac ចំនួន១,៥លានដូសនឹងត្រូវបានដឹកមកដល់កម្ពុជានៅចុងខែមីនាខាងមុខនេះ

ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន

ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.