Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន

ដោយ Pothe Thun
19/03/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន
102
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវមួយខ្សែនៅចំណុចផ្លូវមិត្ដភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីរួមស្រុកអង្គរធំ ជាផ្លូវឆ្ពោះទៅកាន់ស្រុកវ៉ារិន ស្រុកអង្គរជុំ ខេត្ដសៀមរាប បានរងការខូចខាតជាច្រើនឆ្នាំមក ដោយសាររថយន្ដដឹកថ្ម ដឹកដីឆ្លងកាត់បណ្ដាលអោយហុយប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ និងអ្នកដំណើរដោយសារក្រុមហ៊ុនដឹកជញ្ជូននោះមិនស្រោចទឹក។

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងស្រុកអង្គរធំ ដែលរស់នៅតាមផ្លូវនោះបានត្អូញត្អែរថា ជារៀងរាល់ថ្ងៃពួកគាត់រងផលប៉ះពាល់ពីធូលីដីហុយចូលផ្ទះ និងពេលកំពុងធ្វើដំណើរបណ្ដាលអោយប៉ះពាល់សុខភាពពួកគាត់ ជាពិសេសប៉ះពាល់ដល់សិស្សធ្វើដំណើរទៅសាលារៀន ព្រោះតែមិនស្រោចទឹកផ្លូវ ខណៈដែលមានរថយន្ដរាប់រយគ្រឿងដឹកជញ្ជូនថ្ម ដីខ្សាច់ចេញពីតំបន់ភ្នំ ឆ្លងកាត់តាមបណ្ដោយផ្លូវនោះ។ ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមកមានប្រជាពលរដ្ឋតវ៉ាអោយស្រោចទឹកជាច្រើនដងដែរ ប៉ុន្ដែខាងក្រុមហ៊ុនស្រោចទឹកបន្ដិចបន្ទួច ពោលស្រោចទឹកផ្លូវអោយគេមើលឃើញថែខ្លួនធ្វើប៉ុណ្ណោះ ពួកគាត់ក៏បានទទួចអោយអាជ្ញាធរជា ពិសេសរាជរដ្ឋាភិបាល ជម្រុញអោយក្រុមហ៊ុនដឹកជញ្ជូនថ្ម ដឹកជញ្ជូនដីខ្សាច់ តាមផ្លូវនោះស្រោចទឹកជាប្រចាំនិងមានសំណើមជោគជាំដើម្បីបំដីហុយ ចូលលំនៅឋានពួកគាត់ ស្រួលធ្វើដំណើរ និងជួយជួយជុលជុលផ្លូវនោះឡើងវិញព្រោះផ្លូវនោះមានសារៈសំខាន់ក្នុងការដឹកជញ្ជូនទំនិញកសិកម្ម។
ទាក់ទងបញ្ហានេះ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានទទួលស្គាល់ថា ផ្លូវនោះពិតជាហុយធូលីមែន ព្រោះមានរថយន្ដក្រុមហ៊ុនកិនថ្មចំនួន៥ក្រុមហ៊ុនធ្វើចរាចរណ៍លើផ្លូវនោះ ហើយកន្លងមកអាជ្ញាធរក៍បានដាក់បញ្ជាអោយក្រុមហ៊ុន ធ្វើកិច្ចសន្យាស្រោចទឹកផ្លូវជាចាំផងដែរ ប៉ុន្ដែដោយសាររដូវក្ដៅពេកទើបមានដីហុយខ្លះៗ។ ជាមួយគ្នានោះលោកក៍បានស្នើរសុំទៅស្ថាប័នពាក់ព័ន្ធធ្វើការជួសជុលឡើងវិញ ប៉ុន្ដែមិនទាន់មានការឆ្លើយតបនៅឡើយ ។

លោកអភិបាលស្រុក បញ្ជាក់ទៀតថា ផ្លូវនេះមានប្រវែងជាង៤៦គីឡូម៉ែត្រ ចេញពីចំណុចផ្លូវមិត្ដភាពកម្ពុជា-កូរ៉េ ជិតទីរួមស្រុកអង្គរធំ ឆ្ពោះទីព្រំប្រទល់ស្រុកចំនួន៣ រួមមានស្រុកអង្គរធំ ស្រុកអង្គរជុំ និងស្រុកវ៉ារិន។ ផ្លូវនេះគម្រោងស្ថាបនារួចរាល់ម្ដងរួចមកហើយកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៣ ប៉ុន្ដែរងការខូចខាតទៅវិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានរថយន្ដធន់ធំធ្វើចរាចរណ៍ដឹកជញ្ជូនថ្ម ដីខ្សាច់ និងទំនិញផ្សេងៗជាដើម៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់

ទីតាំងត្រួតពិនិត្យសុខភាពបឋមថ្មីក្នុងខេត្តសៀមរាប បើកដំណើការហើយ ខណៈអាជ្ញាធរខេត្ត បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការពិនិត្យសុខភាព មុនធ្វើដំណើរឆ្លងកាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.