Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)

ដោយ Pothe Thun
19/03/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍
ឯកឧត្តម ទៀ សីហា ចូលរួមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូ (Zoom)
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយលោកលោកស្រីជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពក្នុងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា គណៈកម្មការដែលបានបង្កើតនេះមានតួនាទី និងភារកិច្ចគ្រប់គ្រង ដឹកនាំ ចាត់ចែង សម្របសម្រួល រៀបចំផែនការ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូដ-១៩ការងារចាក់វ៉ាក់សាំងកូវីដ-១៩ និងធ្វើរបាយការណ៍ពីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ថ្នាក់ក្រោមជាតិជូនទៅថ្នាក់ជាតិ ហើយគណៈកម្មការចំពោះកិច្ចថ្នាក់ជាតិរាយការណ៍ជូនទៅរាជរដ្ឋាភិបាល។ សមាជិកទាំងអស់នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវ ចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាន និងអនុវត្តភារកិច្ច ទៅតាមការចាត់ចែងរបស់ប្រធាន។ កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់មកគណៈកម្មការនេះនូវថវិកាចំនួន ១២ពាន់លានរៀល ជាថវិការាជរដ្ឋាភិបាល សម្រាប់ចាត់ចែងដំណើរការការងារ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយថវិកានេះផ្តល់ទៅឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩នៅតាមរាជធានីខេត្តមួយផ្នែក និងមួយផ្នែកទៀតសម្រាប់ចាត់ចែងការងារនៅថ្នាក់កណ្តាល។

ក្នុងឱកាសនោះដែរលោកជំទាវ ក៏បានជម្រុញដល់អភិបាលនៃគណៈអភិបាល និងប្រធានមន្ទីរសុខាភិបាលទាំង២៥ រាជធានីខេត្ត ត្រូវរៀបចំផែនការគម្រោងចំណាយឱ្យបានច្បាស់លាស់ ដើម្បីគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវពិនិត្យ និងបែងចែកជូនទៅដល់បណ្តាខេត្តឲ្យបានច្បាស់លាស់។ ជាមួយនោះលោកជំទាវបានណែនាំ និងដាក់បញ្ជាម៉ឹងម៉ាត់ដល់បណ្តាមន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវតែធានារក្សានិងមើលឱ្យបានម៉ត់ចត់នូវវ៉ាក់សាំងដែលបានចែកជូនហើយសម្រាប់ទុកចាក់ជំហានទី២(ដូស្តទី២)ជូនដល់អ្នកដែលបានចាក់លើកទី១ ដោយមិនត្រូវមានមនោសញ្ចេតនាអនុគ្រោះ តាមរយៈការបញ្ជាឬអន្តរាគមន៍ ពីនរណាឡើយបើអនុវត្តមិនបានទេ ព្រោះវានឹងបង្កឱ្យមានភាពច្របូកច្របល់ និងខ្វះថ្នាំសម្រាប់អ្នកចាក់លើកទី១ ដែលដល់កំណត់មកចាក់លើកទី២។ បន្ថែមពីនេះត្រូវពង្រឹងការងារគ្រប់គ្រងមន្ត្រីក្រោមឱវាទឱ្យបានល្អ ដើម្បីគ្រប់គ្រងទិន្នន័យនៃការមកទទួលចាក់វ៉ាក់សាំងទៅតាមតារាងផែនការឱ្យបានច្បាស់លាស់ និងត្រូវពន្លឿនប្រើប្រាស់វ៉ាក់សាំងឱ្យអស់តាមកាលកំណត់ និងច្បាស់លាស់៕

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

អត្ថបទ និងរូបភាព៖ យូ វង្ស ,ងិន គឹមឡេង
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កូវីដ-១៩ចាក់វ៉ាក់សាំងកូវីដ-១៩លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វ៉ាក់សាំង Sinovac ចំនួន១,៥លានដូសនឹងត្រូវបានដឹកមកដល់កម្ពុជានៅចុងខែមីនាខាងមុខនេះ

វ៉ាក់សាំង Sinovac ចំនួន១,៥លានដូសនឹងត្រូវបានដឹកមកដល់កម្ពុជានៅចុងខែមីនាខាងមុខនេះ

ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន

ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំមានការត្អូញត្អែរអំពីផ្លូវហុយពិបាកធ្វើដំណើរខណៈរថយន្ដធន់ធ្ងន់មានការឆ្លងកាត់ច្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.