Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

ដោយ Pothe Thun
04/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកស្រី នង បូ​រ៉ាវី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ អ្នកគ្រប់គ្រង​នៅ​ការដ្ឋាន​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការជួសជុល​ច្រាំង​ក​សិន្ធុ គឺ​មាន​ប្រវែង​១០​ម៉ែត្រ នៅ​ទីតាំង​បង្ហូរទឹក​របស់​បារាំង​ពី​ត្រពាំង​សេះ​ចូល​ក្នុង​ក​សិន្ធុ​ដែលជា​ចំណុចកណ្ដាល ដើម្បី​បំពេញ​ចំណុច​ដែល​នៅ​ជា​ចន្លោះប្រហោង​នៃ​ច្រាំង​ក​សិន្ធុ​នេះ ខណៈ​ដែល​ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងលិច​ស្លាប​ខាងជើង ត្រូវបាន​ជួស​ជុស​ដោយ​ប្រទេស​អ៊ីតាលី​ប្រវែង​៨០​ម៉ែត្រ បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៥ និង​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំហាន​ដំបូង​ប្រវែង ៤០​ម៉ែត្រ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ហើយ​គម្រោង​នេះ​នឹង​ប្រើពេល​៦​ខែ អាច​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ។​

​លោកស្រី បូ​រ៉ាវី បាន​បញ្ជាក់ទៀតថា មូលហេតុ​សំខាន់ៗ​ដែល​ធ្វើឱ្យ​រចនា​សម្ពន្ធ​សំណង់​ក​សិន្ធុ​អង្គរវត្ត​ផ្នែក​ខាងលិច​ស្លាប​ខាងជើង រង​នូវ​ការខូចខាត​យ៉ាង​ខ្លាំង​នោះ គឺ​ដោយសារតែ​អាយុកាល​នៃ​សំណង់ , ការ​ពុកផុយ​នៃ​ស្រទាប់​ថ្មបាយក្រៀម​ខាងក្រោម និង ឫស​ឈើ​ចាក់​ជ្រែក​ទៅ​ក្នុង​ថ្ម ធ្វើឱ្យ​ថ្ម​រំកិល​ពី​ទីតាំង​ដើម​។​

​គួររំលឹកថា ចាស់​បុរាណ​កសាង​ច្រាំង​ក​សិន្ធុ​ដោយ​ដី​បុក​បង្ហាប់ បាត​គ្រឹះ​ក្រោម ដូច្នេះ​ដើម្បី​រក្សា​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជ្រើស​យក​បច្ចេកទេស​បុរាណ​មក​អនុវត្ត ដោយ​កាយ​យក​ដី​ចាស់ ដី​ស្អុយ​ចេញ ហើយ​ជំនួស​ដោយ​ដី​ថ្មី ហើយ​បុក​បង្ហាប់​គ្រឹះ​ក្រោម​ឱ្យ​មាំ​ជាមួយ​ថ្មភ្នំ ថ្ម​ក្រលៀន ដីខ្សាច់ និង​ល្បាយ​ដី ដែល​បាន​ពី​កម្ទេច​ថ្ម​បាយក្រៀម ដី​ឥដ្ឋ កំបោ​រស រី​ឯ​ចំពោះ​គ្រឹះ គឺ​បាន​ពង្រីក​ទំហំ​គ្រឹះ​ចាស់​៨០ សង់ទីម៉ែត្រ ទៅ​១២០​សង់ទីម៉ែត្រ ហើយ​ជម្រៅ​គ្រឹះ​ទៅ​ក្រោម​ពី​៣០​សង់ទីម៉ែត្រ​ទៅ​៨០​សង់ទីម៉ែត្រ ដោយ​ធ្វើយ៉ាងណា​ឱ្យ​កាំ​ក​សិន្ធុ​រឹងមាំ​បានល្អ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្រៅពី​ពង្រឹង​គ្រឹះ​ហើយ អ្នកជំនាញ​ក៏​បាន​ពង្រឹង​រចនាសម្ព័ន្ធ​ច្រាំង​ក​សិន្ធុ ដោយ​ប្រើ​ថ្មបាយក្រៀម​ថ្មី ជំនួស​ថ្មបាយក្រៀម​ចាស់​ដែល​ពុកផុយ​មិន​អាច​ប្រើ​ឡើងវិញ​បាន ហើយ​បាន​រៀប​ជា​ជណ្ដើរ​ចំនួន ៨​កាំ ដោយ​ដាក់​ឆ្លាស់​គ្នា និង​ដាប់​ចុះក្រោម​១​សង់ទីម៉ែត្រ​សម្រាប់​ប្រទាក់​គ្នា​ពី​មួយ​ទៅ​មួយ​ក្នុង​ការរក្សា​លំនឹង​ឱ្យបាន​ល្អ​មិន​ឱ្យ​ថ្ម​រអិល ហើយ​បិទ​ភ្ជាប់​ថ្ម​ពីមួយ​ទៅមួយ​ដោយ​បាយអរ​រាវ ដើម្បី​ការពារ​ជម្រាប​ទឹក​ចូល​ក្នុង​ថ្ម ធ្វើឱ្យ​ថ្ម​ឆាប់​ពុកផុយ ។​

​រីឯ​ថ្មភក់​ដែល​រៀប​នៅ​ផ្នែក​ខាងលើ​ថ្មបាយក្រៀម មាន​៥​កាំ ក៏​រៀប​ទៅតាម​លំនាំ​ដើម ដោយ​ប្រើ​ថ្ម​ដែល​មាន​ស្រាប់ និង​ថ្ម​ជំនួស​ថ្មី​ដែល​មិន​អាច​ទ្រ​ទម្ងន់​បាន​ទៀត ហើយ​បិទ​ភ្ជាប់​ថ្ម​ដោយ​បាយអរ​ម្សៅ ដើម្បី​ភ្ជឹត​ស្នាម​មិន​ឱ្យ​ទឹក​ចូល​ក្នុង​ថ្ម ធ្វើឱ្យ​ថ្ម​ឆាប់​ខូច ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្តក​សិន្ធុ​ប្រាសាទអង្គរវត្តបុរាណ​វិទូអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការស្ទង់មតិ​អំពី​កង្វះ​ព័ត៌មាន​ការងារ​សម្រាប់​យុវជន​ក្នុង​ខេត្តសៀមរាប គឺ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​

ការស្ទង់មតិ​អំពី​កង្វះ​ព័ត៌មាន​ការងារ​សម្រាប់​យុវជន​ក្នុង​ខេត្តសៀមរាប គឺ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​

កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​

កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​

វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.