ជនសង្ស័យ១០នាក់ជិះម៉ូតូកាប់គ្នា ត្រង់ចំណុចស្ថានីយចាក់សាំងកាល់តិចក្រុងសៀមរាប
នៅវេលាម៉ោងប្រមាណ ៤ទាបភ្លឺ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មានករណីអំពើហឹង្សា រវាងជនសង្ស័យ ១០នាក់ ព្រួតគ្នាវាយ និងប្រើកាំបិតដាវ កាប់មកលើជនរងគ្រោះចំនួន ៤នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់។ បើតាមរបាយការណ៍បឋម របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ បានធ្វើដំណើរដោយម៉ូតូ២គ្រឿង ចេញពីកន្លែងផឹកស៊ីផ្លូវផ្សាររាត្រី ...