វត្តដំណាក់ខេត្តសៀមរាបរៀបចំក្បួនដង្ហែធំក្នុងថ្ងៃមាឃបូជា
ក្បួនដង្ហែពិធីសាសនាដ៏ធំក្នុងក្រុងសៀមរាប ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៩ កុម្ភៈ ដើម្បីប្រារព្ធពិធីបុណ្យមាឃបូជា។ ក្បួនដង្ហែមាឃបូជាចាប់ផ្តើមនៅម៉ោងជាង ៣រសៀល ដោយមានអ្នកចូលរួមប្រមាណជិត ៣ពាន់អង្គ-នាក់ ដែលបានធ្វើដំណើរចេញពីវត្តដំណាក់។ ពិធីនេះបានទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមនិងប្រជាពលរដ្ឋក្នុងខេត្ត នៅអមសងខាងផ្លូវជាច្រើនផងដែរ។ ក្បួនដង្ហែរមាឃបូជានេះ ចែកជា៦ផែន រួមមានផែនរថយន្តនាំផ្លូវ មានបដាអបអរសាទរ ដង្ហែមាឃមហាបូជា សិស្សសាលាបឋមសិក្សាវត្តបូព៌ លោកគ្រូអ្នកគ្រូ, ...