ក្រសួងបរិស្ថានបង្ហាញក្ដីបារម្ភអំពីបញ្ហាសំរាមក្នុងក្រុងសៀមរាប ខណៈអភិបាលខេត្តសៀមរាប សង្ឃឹមថា ក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាមថ្មី នឹងមានកិច្ចសហការល្អជាមួយអាជ្ញាធរក្រុងសៀមរាប
ក្នុងឱកាសជួបជាពិភាក្សាជាមួយអភិបាលខេត្តសៀមរាប កាល ពីថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បញ្ហាសោភ័ណភាពទីក្រុងដែលកំពុងមានការអភិវឌ្ឍកាន់តែប្រសើរឡើង វាមិនមែនជាព្រំដែនកំណត់បញ្ចប់ការគិតគូអំពីបរិស្ថាននោះទេ ដរាបណាបញ្ហាសំរាម សំណល់ផ្ទះបាយ ដែលមនុស្សមានតម្រូវការបញ្ចេញចោលជាប្រចាំថ្ងៃនោះ ដូច្នេះ ដើម្បីធានាលើការដោះស្រាយសំណល់ទាំងនោះ ការប្រមូលនិងគ្រប់គ្រងសំរាមក្នុងក្រុងសៀមរាប ត្រូវមានការកំណត់ឲ្យបានច្បាស់លាស់ ទីតាំងចាក់សំរាម ...