ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះតទៅ អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការលើសកម្មភាពលក់ដូរដោយក្រាលកន្ទេល និង ដាក់អង្រឹង នៅបរិវេណកសិន្ធុប្រាសាទអង្គរវត្ត
តាមបណ្ដាញទំនាក់ទំនងសង្គម ( Facebook ) ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការដាក់ឱសានវាទបញ្ឈប់សកម្មភាពលក់ដូរ ក្រាលកន្ទេល អង្រឹង បើកគ្រឿងបំពងសំឡេងខ្លាំងៗ និង ទទួលទានគ្រឿងស្រវឹង នៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត បានចូលមកដល់នៅត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដូច្នេះដើម្បីលើកកម្ពស់បរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង ក៏ដូចជាលើកតម្លៃភាពជាសក្ការៈដ៏ឧត្តុង្គឧត្តមនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ...