Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងអង្គការដៃគូសហការ

ដោយ Pothe Thun
12/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងអង្គការដៃគូសហការ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបាននរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ( ក.ក.ប.ផ.ទ.អ ) ក្រោមអធិបតីភាព លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក តំណាងអង្គការដៃគូរអភិវឌ្ឍន៍នានាដែលធ្វើការក្នុងផ្នែកទឹកស្អាត និងលើកកម្ពស់អនាម័យជនបទផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ ។ ដោយមើលឃើញច្បាស់អំពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាលដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីសម្រេចឲ្យបាននូវអត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% នៅឆ្នាំ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព” ។

លោក ង៉ាន់ ភិរុណ បន្ថែមថា ជាមួយគ្នានេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចនូវគោលដៅខាងលើនេះ ហើយលើសពីនេះទៅទៀតស្ថាប័នពាក់ព័ន្ធ និងអង្គការនានាទាំងអស់ ក្នុងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ គឺជាចំណែកមួយដែលមិនអាចខ្វះបាន ក្នុងការចូលរួមនូវគ្រប់សកម្មភាពនេះ ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមក្នុងការអនុវត្តការងារ ធ្វើយ៉ាងណាដើម្បីជម្រុញឲ្យការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅខេត្តសៀមរាបទទួលបានជោគជ័យ ។ ក្នុងនោះលោកក៏បានអំពាវនាវ និងស្នើសុំដល់អង្គការ ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ និងសាលារៀនឲ្យបានគ្រប់ភូមិ ឃុំ ក្នុងខេត្តសៀមរាបទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ចាក់ផងដែរ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូរនានា បានសហការណ៍គ្នាយ៉ាងល្អក្នុងការជម្រុញការលើកកម្ពស់ផ្នែកទឹកស្អាត និងអនាម័យជាលទ្ធក្នុងឆ្នាំ២០១៩ គឺអត្រានៃការផ្គត់ផ្គង់ទឹកស្អាតបាន៦៦.៤០% និងអត្រាគ្របដណ្ដប់អនាម័យបាន៦៩.៦០% ។ មន្ទីរនិងសម្រចទៅតាមផែនការដែលបានគ្រោងទុក ពោលគឺនៅឆ្នាំ២០២៣ នឹងសម្រចឲ្យបាន៩០% និងនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអត្រាអនាម័យគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព ៕

អត្ថបទ និងរូបភាព៖ ហាំ ម៉េងហួត
កែសម្រួល ៖ អ៊ុន ណារាជ្យ

Tags: ការងារទឹកស្អាតទឹកស្អាត​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាបអនាម័យជនបទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកអង្គរជុំ ប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក 

ស្រុកអង្គរជុំ ប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក 

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៥នាក់

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៥នាក់

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៣នាក់

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៣នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.