Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្រុកអង្គរជុំ ប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក 

ដោយ Pothe Thun
12/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស្រុកអង្គរជុំ ប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក 
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកអង្គរជុំ ខេត្តសៀមរាប បានប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកអង្គរជុំ ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាស្រុក អភិបាលនិងអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក និង មេឃុំ ស្មៀនឃុំទាំងអស់ក្នុងស្រុកអង្គរជុំ ។

លោក លុក ផុស អភិបាលស្រុកអង្គរជុំមានប្រសាសន៍ថា យោងតាមសេចក្តីសម្រេចលេខ០០៥ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ដីពីការធ្វើសមាហរណកម្មបុគ្គលិកនិងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូទ្រនិគម ដែលប្រកាសដាក់ឲ្យដំណើរការនាពេលនេះ គឺបានមកពីការច្របាច់បញ្ចូលពីការិយាល័យជំនាញនានានៅថ្នាក់ស្រុកសរុបចំនួន ១២ ការិយាល័យ មានបុគ្គលិកជាក់ស្ដែងចំនួន៤៦រូប ក្នុងនោះស្រីចំនួន១៥នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាល រងខេត្ត បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ស្រុកអង្គរជុំនាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការ កែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅ ថ្នាក់ ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហ មជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅ កៀកជិត ប្រជា ពល រដ្ឋក្នុងការ ទទួលខុសត្រូវលើ ការគ្រប់ គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍ មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធ ភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមថា ផ្អែកតាមរបាយការណ៍របស់លោកអភិបាលស្រុកអង្គរជុំបានបង្ហាញឲ្យឃើញថា ក្ក្រុមប្រឹក្សាស្រុកអង្គរជុំ អាណត្តិទី៣ គណៈអភិបាលស្រុកអង្គរជុំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងមាន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងស្រុកអង្គរជុំ បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែង យ៉ាងស កម្ម ក្នុង ការ ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើនលើ គ្រប់វិស័យ រួមមាន ការផ្តល់ សេវា សាធារណៈ ការ អភិវឌ្ឍ មូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការ ថែ រ ក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។

លោក នាក់ ណេរ៉ុន បានបញ្ជាក់ទៀតថា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត មន្ត្រីរាជការត្រូវតែបម្រើការពារ និងថែរក្សាអ្វីដែលប្រជាពលរដ្ឋចង់បាន ត្រូវការចាំបាច់ឲ្យស័ក្តិសមនូវអ្វីដែលពួកគាត់បានផ្តល់ឲ្យយើង និងគាំទ្រធ្វើជាតំណាងរបស់ពួកគាត់គ្រប់កាលៈទេសៈ ពិសេសត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ៕

លោកអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ក្នុងបរិបទប្រទេសកម្ពុជាា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗចំនួន៣ រួមមាន៖

ទីមួយ៖ ដើម្បីពង្រឹង និង ពង្រីក លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន តាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាង សាធា រ ណៈ របស់ប្រជាពលរដ្ឋ និងជាតួអង្គ ដ៏សំខាន់ ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាម គោល កា រ ណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃ ការផ្តល់ សេវាសាធារណៈ និង ការអភិវឌ្ឍ មូល ដ្ឋាន តាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាម គោល នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅ ឱ្យ រដ្ឋ បា ល ថ្នាក់ក្រោម ជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ មានលទ្ធភាព មានភាពម្ចាស់ការ និងការ ទទួល ខុស ត្រូ វ ច្បាស់ លា ស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹង តម្រូវការ និង ដោះ ស្រា យ នូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេល វេលា ប្រកប ដោយ ប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទីបី៖លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី ស ម្រេ ច ពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងលើក កម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ៕

អត្ថបទ និង រូបថត : លោក លីវ សាន្ដ

Tags: រចនាសម្ព័ន្ធថ្មីរដ្ឋបាលស្រុកស្រុក​អង្គរជុំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៥នាក់

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៥នាក់

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៣នាក់

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៣នាក់

ចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនអាមេរិក-មិចស៊ីកូ ធ្លាក់ចុះរហូតដល់៧៤.៥% ដោយសារតែលោក ដូណាល់ ត្រាំ

ចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនអាមេរិក-មិចស៊ីកូ ធ្លាក់ចុះរហូតដល់៧៤.៥% ដោយសារតែលោក ដូណាល់ ត្រាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.