ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម
ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់មកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។ ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែង ប្រាសាទ ...