Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងវិញនៅអាហ្វ្រិកខាងត្បូង

ដោយ Pothe Thun
04/05/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងវិញនៅអាហ្វ្រិកខាងត្បូង
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រទេសអាហ្វ្រិកខាងត្បូងបានរាយការណ៍អំពីការកើនឡើងវិញនូវអត្រាឆ្លង COVID-19 ប្រចាំថ្ងៃ ក្រោយការកាត់បន្ថយវិធានការរឹតត្បិត បានតែពីរថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសអាហ្វ្រិកខាងត្បូងបានរាយការណ៍ អំពីការរកឃើញអ្នក ឆ្លង COVID-19 ថ្មីៗរហូតដល់ ៤៤៧នាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណី ឆ្លងសរុបកើន ដល់ ៦,៧៨៣ករណី។ រដ្ឋមន្ត្រីសុខាភិបាលអាហ្វ្រិកខាងត្បូងលោក ស្វេលី ម៉ាឃីស (Zweli Mkhize) បានលើកឡើងថា អត្រាឆ្លងខាងលើនេះ គឺខ្ពស់បំផុតគិតចាប់តាំងពីប្រទេសនេះ កើតមានករណី ឆ្លងដំបូងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្រៅពីការរកឃើញចំនួនអ្នកឆ្លងបន្ថែម អ្នកជំងឺដែលបានបាត់បង់ជីវិត ក៏មាន ០៨នាក់បន្ថែមទៀតដែរ នាំឲ្យចំនួនសរុបកើនដល់ ១៣១នាក់។ ឆ្លើយតបទៅនឹងការផ្ទុះករណីឆ្លងជាថ្មីនោះ អាហ្វ្រិកខាងត្បូងក៏បានសម្រេច បង្កើនការត្រួតពិនិត្យឡើងវិញផងដែរ ទៅលើកន្លែងបំពេញកិច្ចការងារនានា និងការបន្តធ្វើតេស្តទៅករណីសង្ស័យ ប៉ុន្តែវិស័យពាណិជ្ជកម្មក្នុងស្រុកមួយចំនួន ដែលបានតម្រូវឲ្យបើកដំណើរការឡើងវិញនោះ គឺមិនមានការកែប្រែឡើយ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: COVID-19អាហ្វ្រិកខាងត្បូង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បង្កើតកម្មវិធីផ្សាយផ្ទាល់ និងសំណួរតាមទូរស័ព្ទពាក់ពន្ធ័នឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បង្កើតកម្មវិធីផ្សាយផ្ទាល់ និងសំណួរតាមទូរស័ព្ទពាក់ពន្ធ័នឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់មាតា ជីដូន និងពុទ្ធសាសនិកដ៏មានព្រហ្មវិហារធម៌

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់មាតា ជីដូន និងពុទ្ធសាសនិកដ៏មានព្រហ្មវិហារធម៌

កាលពីថ្ងៃចន្ទម្សិលមិញចិនរកមិនឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកសូម្បីតែម្នាក់

កាលពីថ្ងៃចន្ទម្សិលមិញចិនរកមិនឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកសូម្បីតែម្នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.