Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បង្កើតកម្មវិធីផ្សាយផ្ទាល់ និងសំណួរតាមទូរស័ព្ទពាក់ពន្ធ័នឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

ដោយ Pothe Thun
04/05/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បង្កើតកម្មវិធីផ្សាយផ្ទាល់ និងសំណួរតាមទូរស័ព្ទពាក់ពន្ធ័នឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ត្រូវបង្កើតកម្មវិធីតុមូលផ្សាយផ្ទាល់ ដែលបើកឲ្យមានការហៅទូរស័ព្ទចូល ពីសាធារណៈជនទូទៅ អាចសួរទាក់ទងទៅនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជា វិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិFM 96 ត្រូវបង្កើតកម្មវិធីតុមូលផ្សាយផ្ទាល់ ដែលបើកឲ្យមានការហៅទូរស័ព្ទចូល ពីសាធារណៈជនទូទៅ ដើម្បីអាចសួរនាំបញ្ហានានា ទាក់ទងទៅនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលជាប្រធានបទថ្មី និងកំពុង ជាបញ្ហាក្តៅក្នុងពេលបច្ចុប្បន្ននេះ។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ដែលជាស្ពានចម្លងមតិយោបល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ជូនទៅរាជរដ្ឋាភិបាល និងពី រាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការអនុវត្តន៍ច្បាប់ចរចរណ៍ថ្មី ដើម្បីបងប្អូនប្រជាពលរដ្ឋ បានយល់ច្បាស់និងចូលរួម អនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បញ្ជាក់ថាកម្មវិធីតុមូលផ្សាយផ្ទាល់នេះ ត្រូវអញ្ជើញ មន្រ្តីនគរបាល ដែលមានជំនាញច្បាប់ច្បាស់លាស់មកធ្វើការពន្យល់ បកស្រាយឲ្យបានស៊ីជម្រៅ ហើយត្រូវប្រមូលនូវមតិយោបល់រិះគន់ និងសំណូមពររបស់ប្រជាពលរដ្ឋទាក់ទងទៅ និងបញ្ហាចរាចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ដែលកំពុងកើតឡើងនេះ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន ដែលបានបំពេញរាល់កិច្ចការងារក្នុងរយៈពេលកន្លងមក ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបានលទ្ធផលល្អគួរឲ្យកត់សម្កាល់។ ដូច្នេះអ្វីដែលត្រូវបន្តធ្វើទៀតនោះ គឺការផ្សាយនូវរាល់ព័ត៌មានពិត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបានផ្សាយកន្លងមកនេះ ធ្វើឲ្យសាធារណជន មានការយល់ច្រឡំ៕

Tags: ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរដ្ឋមន្រ្តីក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់មាតា ជីដូន និងពុទ្ធសាសនិកដ៏មានព្រហ្មវិហារធម៌

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់មាតា ជីដូន និងពុទ្ធសាសនិកដ៏មានព្រហ្មវិហារធម៌

កាលពីថ្ងៃចន្ទម្សិលមិញចិនរកមិនឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកសូម្បីតែម្នាក់

កាលពីថ្ងៃចន្ទម្សិលមិញចិនរកមិនឃើញអ្នកឆ្លង COVID-19 ក្នុងស្រុកសូម្បីតែម្នាក់

ចំនួនករណីឆ្លងជំងឺ COVID-19 នៅប្រទេសកាតាបន្តកើនឡើងយ៉ាងគំហុក

ចំនួនករណីឆ្លងជំងឺ COVID-19 នៅប្រទេសកាតាបន្តកើនឡើងយ៉ាងគំហុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.