Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

ដោយ Pothe Thun
19/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែល ជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក ត្រូវបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

អញ្ជើញជាអធិបតីក្នុងពិធីនោះ លោក សាម ឡន ចៅសង្កាត់សាលាកំរើក លើកឡើងថា ផ្លូវបេតុងមួយខ្សែនេះ ជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភូមិវត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវលំ។ ផ្លូវបេតុងថ្មីនេះ បានតភ្ជាប់ពីផ្លូវគោកស្រិតផ្នែកខាងត្បូង ទៅដល់ផ្លូវបេតុងទៅភ្នំក្រោម(មុខវត្តស្វាយ) ដែលវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ឱ្យមានភាពងាយស្រួល ទាំងការទៅបំពេញការងារប្រចាំថ្ងៃ ការប្រកបអាជីវកម្ម ដឹកកសិផលយកទៅលក់នៅទីផ្សារជាដើម។

លោកចៅសង្កាត់ បានបន្ថែមថា សមិទ្ធផលក្នុងមូលដ្ឋានទាំងនេះ គឺជាគម្រោងផែនការអភិវឌ្ឍន៍ជាក់ស្តែងត្រឹមត្រូវ របស់រដ្ឋបាលសង្កាត់សាលាកំរើក ក្នុងគោលដៅបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងបង្កើនល្បឿននៃការអភិវឌ្ឍតាមមូលដ្ឋាន និងពង្រឹងប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងចូលរួមលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកចៅសង្កាត់ ក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលតាមបណ្តោយដងផ្លូវនេះ សូមជួយថែរក្សាត្រូវចូលរួមថែរក្សាសមិទ្ធផលប្រយោជន៍សាធារណៈទាំងអស់នេះ រក្សាសណ្ដាប់ធ្នាប់បរិស្ថាន និងគ្រប់គ្រងសំរាមឱ្យបានល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាបរបស់យើង ឱ្យសាកសមជាទីក្រុងទេសចរណ៍។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងនាពេលនោះផងដែរ អង្គការស្រលាញ់ការរីកចម្រើនប្រជាជន រួមជាមួយនិងអាជ្ញាធរសង្កាត់ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ រស់នៅក្នុងសង្កាត់សាលាកំរើក ដែលមានជីវភាពក្រលំបាក និង ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទនៃការរៀនរស់ជាមួយកូវីដ-១៩ កន្លងមក ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន២០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ១កញ្ចប់៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: ផ្លូវ​បេតុងសង្កាត់​សាលា​កំរើក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាន !

បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាន !

ក្រុមការងារចុះមូលដ្ឋានឃុំពាក់ស្នែង កាន់បិណ្ឌវេនទី៨ នៅវត្ដចំនួន៣ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ

ក្រុមការងារចុះមូលដ្ឋានឃុំពាក់ស្នែង កាន់បិណ្ឌវេនទី៨ នៅវត្ដចំនួន៣ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារប្រទេសម៉ិកស៊ិក ចំខួបនៃគ្រោះមហន្តរាយ ដែលសម្លាប់មនុស្ស ១ម៉ឺននាក់

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារប្រទេសម៉ិកស៊ិក ចំខួបនៃគ្រោះមហន្តរាយ ដែលសម្លាប់មនុស្ស ១ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.