Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាន !

ដោយ Pothe Thun
19/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានបិទបញ្ចប់ដោយជោគជ័យជាមួយនឹងលទ្ធផលលើចំណុចអាទិភាពចំនួន៥ក្រោយពីដំណើរការទៅអស់រយ:ពេល ៨ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២។ កិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានប្រាព្ឋពិធីបិទ និងបានរៀបចំសន្និសីទសារព័ត៌មាន កាលពីរល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានបង្ហាញអំពីចំណុចអាទិភាពសេដ្ឋកិច្ច៥ ក្នុងចំណោម៩ ត្រូវបានបញ្ចប់ដោយជោគជ័យទាំងស្រុង។ ឯកឧត្តម មានប្រសាសន៍ថា៖ កម្ពុជាកំពុងឆ្ពោះទៅរកការបញ្ចប់នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំង១៩ សម្រាប់ភាពជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីគ្រប់រដ្ឋសមាជិកអាស៊ាន។ អាទិភាពសេដ្ឋកិច្ច៥ ក្នុងចំណោម៩ ត្រូវបានបញ្ចប់ដោយជោគជ័យទាំងស្រុង ក្នុងនោះរួមមាន: កម្មវិធីការងារ ដើម្បីគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំ សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន កញ្ចប់គោលនយោបាយ៖ អនុសាសន៍រួមផ្ដោតសំខាន់លើសហគ្រិនភាពស្រ្តី សម្រាប់គោលនយោបាយអាស៊ាន ពាក់ព័ន្ធនឹងសហគ្រាសមីក្រូ ធនតូច និងមធ្យម។ ការប្រកាសលើការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្ដីពីកិច្ចការប្រកួតប្រជែង ការប្រកាសលើការចរចាដំឡើងកម្រិតនូវកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មទំនិញ ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីរូបវន្តបុគ្គល (ដោយរងចាំតែការចុះហត្ថលេខា តែប៉ុណ្ណោះ)។

 

ឯកឧត្តម ប៉ាន សូរស័ក្តិ បញ្ជាក់ទៀតថា៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចដ៏ទៃទៀត ក៏កំពុងឆ្ពោះទៅរកការបញ្ចប់ក្នុង ឆ្នាំ២០២២ នេះផងដែរ។ ការបញ្ចប់នូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងនេះនឹងធានាថាអាស៊ាននឹងមាន មូលដ្ឋានគ្រឹះថារឹងមាំសម្រាប់តំបន់ ក្នុងការ (១) គាំទ្រការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២) កាត់បន្ថយគម្លាតការអភិវឌ្ឍសម្រាប់ភាពប្រកួតប្រជែងអាស៊ាន (៣) ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែងអាស៊ាន និង(៤) ពង្រឹងអាស៊ានជាសាកលសម្រាប់កំណើន និងការអភិវឌ្ឍ។ ឯកឧត្តម មានប្រសាសន៍ទៀតថា៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានទទួលស្គាល់នូវបញ្ហាប្រឈមដែលកំពុងកើតមានទាំងក្នុងកម្រិតតំបន់និងសាកលហើយ ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តរាល់សកម្មភាពទាំងឡាយ ដូចមានចែងក្នុងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ានASEAN Comprehensive Recovery Framework-ACRF) ព្រមទាំងពិនិត្យលើលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងឡាយ ដែលស្ថិតក្រោមក្របខណ្ឌរបស់ ACRF ក៏ដូចជាក្រោមយន្តការផ្សេងៗទៀតរបស់អាស៊ាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលបានរៀបចំឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាបនេះ កម្ពុជាក៏មានកិត្តិយសបានរៀបចំឡើងនូវកិច្ចប្រជុំលើកដំបូងថ្នាក់រដ្ឋមន្ត្រីអាសិប ក្នុងខណ:ពេលដែលភាគីអាសិបកំពុងរៀបចំដាក់ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងនេះ ក្រោយពេលកិច្ចព្រមព្រៀងនេះចូលជាធរមានហើយ ចាប់តាំងពីខែមករា ឆ្នាំ២០២២ ដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជួបប្រជុំគ្នាដោយផ្ទាល់នៅសៀមរាបនេះ គឺជាសក្ខីភាពបង្ហាញនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការដឹកនាំអាស៊ានឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិកូវិដ-១៩ ប្រកបដោយនិរន្តរភាព របៀបរៀបរយ និងជាជំហានៗ ប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់រឹងមាំ។ ក្នុងគោលបំណងកសាងសហគមន៍អាស៊ាន ជារួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចលើកទី៥៤ បានគូសបញ្ជាក់នូវ របៀបវារ: ក្នុងការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមរដ្ឋសមាជិកអាស៊ាននៅតែជារបៀបវារ:អាទិភាព ដើម្បីធានាថាអាស៊ាន នៅតែជាសហគមន៍ដែលផ្ដល់កាលានុវត្តភាពដល់មនុស្សគ្រប់គ្នា៕

 

អត្ថបទ និងរូបភាព: លោកយូ វង្ស និងលោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: សេដ្ឋកិច្ចអាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចុះមូលដ្ឋានឃុំពាក់ស្នែង កាន់បិណ្ឌវេនទី៨ នៅវត្ដចំនួន៣ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ

ក្រុមការងារចុះមូលដ្ឋានឃុំពាក់ស្នែង កាន់បិណ្ឌវេនទី៨ នៅវត្ដចំនួន៣ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារប្រទេសម៉ិកស៊ិក ចំខួបនៃគ្រោះមហន្តរាយ ដែលសម្លាប់មនុស្ស ១ម៉ឺននាក់

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហារប្រទេសម៉ិកស៊ិក ចំខួបនៃគ្រោះមហន្តរាយ ដែលសម្លាប់មនុស្ស ១ម៉ឺននាក់

ព្យុះទីហ្វុងទី១៤ក្នុងរដូវព្យុះរបស់ប្រទេសជប៉ុន ចាប់ផ្តើមឆក់យកជីវិតមនុស្សហើយ

ព្យុះទីហ្វុងទី១៤ក្នុងរដូវព្យុះរបស់ប្រទេសជប៉ុន ចាប់ផ្តើមឆក់យកជីវិតមនុស្សហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.